អាជ្ញាធរខេត្តសៀមរាបបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន៥ខ្សែមានប្រវែងសរុប៣.៩៩០​ម៉ែត្រ​ស្ថិត​ក្នុងក្រុងសៀមរាប 

AKP ខេត្តសៀមរាប ថ្ងៃទី២៤​ ខែវិច្ឆិកាឆ្នាំ២០១៩ –​ អាជ្ញាធរខេត្តសៀមរាប​នៅព្រឹក​ថ្ងៃទី​២៣​ខែវិច្ឆិកាឆ្នាំ២០១៩នេះ បានបើកការដ្ឋានស្ថាបនាផ្លូវបេតុងចំនួន៥ខ្សែ មានប្រវែង​សរុប​៣.៩៩០ម៉ែត្រ ស្ថិតក្នុងក្រុងសៀមរាប រួមមាន  ១- ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ១ម៉ែត្រ នៅភូមិតាវៀន ពីក្រោយផ្សារលើកាត់ផ្ទះតាអុច ដល់ផ្លូវវាងក្រុង , ២- ផ្លូវបេតុង និងដាក់ លូប្រ អប់បណ្តោយផ្លូវ ៣,៥ម៉ែត្រ នៅភូមិតាវៀន ពីផ្លូវ៧មករា ចំណុចហាងលក់គ្រឿងសំណង់ លី ហាំងសេង ដល់ផ្លូវគ្លីនិក នាគទេព , ៣- ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ១ម៉ែត្រ នៅភូមិចុងកៅស៊ូ ពីផ្លូវជាតិលេខ៦ ចំណុចភ្លើងស្តុបស្មាញលីង ដល់ផ្លូវផ្ទះតាអុច , ៤- ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ ០,៨ម៉ែត្រ នៅភូមិតាវៀន ពីផ្លូវក្រោយផ្សារលើ ដល់ផ្លូវ វាង ក្រុង ចំណុចតារាងបាល់ទាត់ជន្លង់ និង ៥- ផ្លូវបេតុង និងដាក់លូបណ្តោយផ្លូវ ០,៨ម៉ែត្រ ស្ថិត នៅភូមិតាវៀន ពីភោជនីយដ្ឋានស្វាយមាស ដល់ផ្លូវវាងក្រុង។

លោក ពិន ប្រាកដ អភិបាលរងខេត្តសៀមរាប មានប្រសាសន៍ថា ឆ្នាំ២០១៩នេះ រដ្ឋ បាលខេត្ត បានលើកគម្រោថវិកា សាងសង់ផ្លូវចំនួន១៧គម្រោងក្នុងក្រុងសៀមរាប ហើយ ផ្លូវ ទាំង៥ខ្សែដែលប្រកាសបើកការសាងសង់នៅពេលនេះ គឺស្ថិតក្នុងចំណោមផ្លូវទាំង១៧ខ្សែ នេះផងដែរ ខណៈកន្លងមក ការយឺតយ៉ាវនៃការសាងសង់ និង ជួសជុលឡើងវិញនូវផ្លូវក្នុ ងសៀមរាប គឺដោយសាររដ្ឋបាលខេត្ត មិនទាន់ទទួលបាននូវកញ្ចប់ថវិកាក្នុងសាងសង់ ការជួសជុល និង ការថែទាំនៃផ្លូវថ្នល់ដែលបានលើកគម្រោងរួចមកនោះ ប៉ុន្តែពេលនេះ រដ្ឋបាលខេត្តបាលទទួលកញ្ចប់ថវិកាទាំងអស់នេះហើយ ដូច្នេះសាងសង់ផ្លូវចំនួន១៧គម្រោង ក្នុងក្រុងសៀមរាប នឹងដំណើរការចាប់ពេលនេះតទៅ ។

លោក ពិន ប្រាកដ មានប្រសាសន៍បន្ថែមថា ខេត្តសៀមរាបជាខេត្តទេសចរណ៍ធំជា ងគេក្នុងចំណោមខេត្តទាំងអស់នៃប្រទេសកម្ពុជា ដូច្នេះបញ្ហាផ្លូវថ្នល់ ជាបញ្ហាអាទិភាពខ្ពស់ បំផុតជាងគេ ដែលរដ្ឋបាលខេត្ត ជាពិសេស ឯកឧត្តម ទៀ សីហា អភិបាលខេត្តសៀមរាប តែងតែយកចិត្តទុកខ្លាំងណាស់ ព្រោះថា ក្រៅពីជួយសម្រួលដល់កាធ្វើដំណើររបស់ភ្ញៀវទេ សចរនោះ ផ្លូវថ្នល់នេះ វាជាផ្នែកមួយយ៉ាងសំខាន់បំផុត សម្រាប់បម្រើឱ្យ​ការប្រកបមុខរបរ ដើ ម្បីបង្កើនជីវភាពរស់នៅប្រចាំថ្ងៃរបស់បងប្អូនប្រជាពលរដ្ឋយើងផងដែរ  ។

លោក ពិន ប្រាកដ មានប្រសាសន៍បន្ថែមទៀតថា កន្លងមកឯកឧត្តម ទៀ សីហា តែងតែ​បានយកចិត្តទុកដាក់ និង តាមដានជាប់ជាប្រចាំចំពោះមតិ យោបល់​របស់​បង​ប្អូន​ប្រ​ជា​ព​លរដ្ឋលើបញ្ដាញទំនាក់ទំនងសង្គម ហ្វេសប៊ុក និង តែងតែយកចិត្តទុកដាក់ដោះស្រាយ​នូ​វ​សំ​ណូមពររបស់ប្រជាពលរដ្ឋតាមរយៈការសម្ដែងមតិ យោបល់ ជុំវិញបញ្ហាធ្វើដំណើរ ដែ​លក​ន្ល​ងមកផ្លូវមួយចំនួនមានការខូចខាតពិបាកធ្វើដំណើរ  ហើយឯកឧត្តមអភិបាលខេត្តសៀមរាប តែងតែទទួលដោយការពេញចិត្តចំពោះបញ្ហាទាំងអស់នេះ ដើម្បីរិះរកវិធានការដោះស្រាយ ព្រោះ​ថា ផ្លូវថ្នល់ទាំងអស់នេះ រដ្ឋបាលខេត្តបានលើកគម្រោងជួសជុលសម្រាប់ឆ្នាំ២០១៩នេះ ប៉ុ​ន្តែ​ពេ​លនេះ រដ្ឋបាលខេត្តបាលទើបទទួលកញ្ចប់ថវិកាទាំងអស់នេះនៅចុងឆ្នាំ២០១៩ ហើ​យ​ចំ​ពេលរដូវគ្មានភ្លៀងធ្លាក់ផង ហើយយើងក៏អាចដំណើរការដោយគ្មានឧបសគ្គ ដូច្នេះ ផ្លូ​វ​ចំ​នួ​ន​១​៧គម្រោងក្នុងក្រុងសៀមរាប យើងនឹងធ្វើបានរួចរាល់នៅពេលខាងមុខដ៏ខ្លីនេះ ពិ​សេស​សូ​ម​ប​ងប្អូន ដែលរស់នៅតាមដងផ្លូវ ដែលកំពុងដំណើរការសាងសង់ មេត្តាយោ​គ​យ​ល់​ក្នុ​ង​អំ​ឡុ​ង​​ពេ​លដំណើរការសាងសង់ ដែលអាចបង្កការលំបាកធ្វើដំណើរ ការកកស្ទះចរាចរ និង​ផ​ល​ប៉ះ​ពា​ល់បរិស្ថានផងដែរ ៕

ដោយ ឃុត សៅ