រូបថតប្រចាំសប្តាហ៍៖ អ្នករាំក្បាលទូក រឺអ្នកបញ្ជាក្បាលទូក

AKP ភ្នំពេញ ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៩ —

ជាទូទៅ នៅពេលប្រណាំងទូក ក្នុងព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ម្តងៗ គេតែងចាប់អារម្មណ៍ទៅលើអ្នករាំក្បាលទូក ជាងគេ។ អ្នករាំក្បាលទូក រឺអ្នកអុំក្បាលទូក រឺអ្នកបញ្ជាក្បាលទូក អាចជាស្ត្រី រឺបុរស ហើយអាចមានម្នាក់ ពីរនាក់ រឺដល់ទៅបីនាក់ក្នុងទូកមួយ។ គាត់ប្រៀបបានដូចជាមេទ័ព ដែលអាចបញ្ជា និងគ្រប់គ្រងចំណុះទូករបស់ខ្លួនបាន តាមរយៈការស្រែកផង ធ្វើកាយវិការផង ទៅតាមចង្វាក់ ។

រូបថត៖ ផែន រតនៈ ខឹម សុវណ្ណារ៉ា និង ឯល វឌ្ឍនៈ