រដ្ឋមន្ត្រីក្រសួងវប្បធម៌ ចែករំលែកនូវទស្សនទានអំពីវិស័យវប្បធម៌ក្នុងការអភិវឌ្ឍធនធាន មនុស្ស និងគំនិតច្នៃប្រឌិតក្នុងមហាសន្និបាតទូទៅនៃអង្គការយូណេស្កូ

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោកជំទាវ ភឿង សកុណា រដ្ឋ​មន្ត្រី​ក្រ​សួ​ង​វប្ប​ធម៌​ និង​វិចិត្រសិល្បៈ និងជាប្រធាន អាជ្ញាធរជាតិអប្សរា បានអញ្ជើញចែករំលែក​នូវ​​ទ​​ស្សន​ទាន​អំ​ពី​វិ​ស័​យ​​​វប្បធម៌ក្នុងការអភិវឌ្ឍធន ធានមនុស្ស និងគំនិតច្នៃប្រឌិត​នាឱកាសដឹកនាំគណៈប្រតិ​ភូក​ម្ពុ​ជា​​​​ចូលរួម​កិច្ចប្រជុំមហា សន្និបាតទូទៅនៃអង្គការយូណេស្កូលើកទី៤០ នៅទីក្រុងប៉ារីស ប្រទេ​ស​​​បារាំង។ នេះបើតាម បណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់​ក្រ​សួ​ង​វប្ប​ធម៌ ​និង​វិចិត្រ​សិ​ល្បៈ​។ ប្រភពដដែលបានឱ្យដឹងថា លោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងជាប្រ​ធាន​អា​ជ្ញា​ធរជាតិអប្សរា បាន​អ​ញ្ជើញចែករំលែកទស្ស​នទានក្នុង​វេទិ​ការ​ដ្ឋ​​មន្ត្រីក្រសួងវប្បធម៌អំពីវិស័​យវប្ប​ធ​ម៌​ក្នុ​ងការ អភិវឌ្ឍធនធានមនុស្ស និងគំនិតច្នៃប្រឌិត កាលពី​ថ្ងៃ​ទី​១៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

វេទិកាដ៏មានសារៈសំខាន់នេះត្រូវបានរៀបចំឡើងដើម្បីឱ្យមានការចែករំលែកនូវបទពិសោ​​ធ​ន៍​ល្អៗអំពីភាពជោគជ័យរបស់ខ្លួនក្នុងការអប់រំបណ្តុះបណ្តាលវិស័យវប្បធម៌ អ​ភិ​រ​ក្ស​បេ​តិ​​កភណ្ឌវប្បធម៌ ក៏ដូចជាការ​ប្រើប្រាស់ដ៏មានប្រសិទ្ធភា​ពនូវធ​ន​ធា​ន​វ​ប្ប​ធ​ម៌របស់ខ្លួ​ន​ដើ​ម្បី​អ​ភិ​វ​ឌ្ឍ​ន៍សង្គមនិងសេដ្ឋកិច្ច។

សូមបញ្ជាក់ថា គណៈប្រតិភូដែលអមដំណើរលោកជំទាវ ភឿង សកុណា រដ្ឋមន្ត្រី​ក្រសួងវប្បធម៌​ និង​វិ​ចិ​ត្រ​សិល្បៈ និងជាប្រធានអាជ្ញាធរជាតិអប្សរាចូ​លរួមកិច្ចប្រជុំមហាសន្និបា​តទូទៅលើក​ទី៤០​នា​ពេ​​លនោះមាន៖ ឯកឧត្តមរដ្ឋលេខាធិការក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, អគ្គនាយក​អា​ជ្ញា​ធ​រ​ជា​​តិអប្សរា និងឯកអគ្គរាជទូតនៃតំណាងអចិន្ត្រៃយ៍ កម្ពុជា នៅអង្គការយូណេស្កូ ព្រមទាំ​ងមន្ត្រី​ជំនា​ញ​មួយចំនួនទៀត៕

ដោយ គង់ សិរីរ័ត្ន