សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ទទួលជួបពិភាក្សាជាមួយអតីតប្រធានាធិបតីទីម័រខាងកើត នៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបពិភាក្សាជាមួយ ឯកឧត្តម Kay Rala Xanana Gusmao អតីតប្រធានាធិបតីទីម័រខាងកើត និងជាឥស្សរជនជាន់ខ្ពស់ G7+ នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈឯកឧត្តមអញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២ នៅព្រះរាជាណាចក្រកម្ពុជា ។

រូបថត៖ កុក គី