ឯកឧត្តមទេសរដ្ឋមន្រ្តី គន់ គីម និងនាយិកាកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងយុទ្ធសាស្រ្ត រយៈពេល៥ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ —

ឯកឧត្ដម គន់ គីម ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកម្មពិសេស និងជាអនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រង គ្រោះមហន្តរាយ និងលោកស្រី Francesca Erdelmann នាយិកាកម្មវិធីស្បៀងអាហារពិភពលោក ប្រចាំប្រទេសកម្ពុជា អញ្ជើញចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាយុទ្ធសាស្ត្រ រយ:ពេល៥ឆ្នាំ រវាងកម្មវិធីស្បៀងអាហារពិភពលោក នៃអង្គការសហប្រជាជាតិ និងគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ ស្តីពីការ អនុវត្តសកម្មភាពរួមសម្រាប់ ការគ្រប់គ្រងវិបត្តិ និងកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ក្នុងព្រះរាជាណាចក្រកម្ពុជា ដែលប្រារព្ធធ្វើឡើង នៅវិមានសន្តិភាព រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

រូបថត៖ ខឹម សុវណ្ណារ៉ា