ប្រមុខរាជរដ្ឋាភិបាលកម្ពុជា រៀបចំពិធីជប់លៀងផ្លូវការ ជូនដល់គណៈប្រតិភូដែល​បាន​អញ្ជើញ​ចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ នៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះ​រាជាណាចក្រក​ម្ពុ​ជា​ បាន​រៀបចំពិធីជប់លៀងផ្លូវការជូនដល់គណៈប្រតិភូជាតិ និងអន្តរជាតិ ដែលបានអញ្ជើញ​ចូ​លរួម​កិច្ច​ប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិកលើកទី២ នារាត្រីថ្ងៃអង្គារ ៨រោច ខែកក្តិក ឆ្នាំកុរ ឯក​ស័​ក​ ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩  ដែលពិធីនេះធ្វើឡើងនៅសណ្ឋាគារសុ​ខា​​​ភ្នំពេញ។

នៅក្នុងពីធីនោះសម្តេចតេជោ ហ៊ុន សែន បានសូមស្វាគមន៍ និងថ្លែងអំណរគុណភ្ញៀ​វ​កិ​ត្តិ​យសទាំងអស់ ដែលបានអញ្ជើញចូលរួមក្នុងពិធីជប់លៀងដ៏មានអត្ថន័យនេះ ដើម្បីឆ្លុះ​    ប​ញ្ចាំ​ង​នូវចំណងមិត្តភាព សាមគ្គីភាពរវាងបណ្ដាប្រទេសក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ជាពិសេស​គឺ​ការ​ពង្រឹងភាពជាដៃគូ និងកិច្ចសហប្រតិបត្តិការពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីបង្កើតឱ្យមានការពិ​ភា​ក្សា​រួមគ្នាជាមួយគ្រប់ជាតិសាសន៍ ដែលជាការចូលរួមចំណែកយ៉ាងសំខាន់​ក្នុងការលើក ​កម្ព​ស់​​សុខសន្តិភាព និងវិបុលភាព ដើម្បីភាពសុខដុមរមនា នៃប្រជាជននៅក្នុងតំបន់អា​ស៊ីប៉ា​ស៊ី​ហ្វិ​ក និងពិភពលោក ។ សម្តេចតេជោនាយករដ្ឋមន្ត្រីបានមានប្រសាសន៍បន្តថា ការជួបជុំ​ទ​ទួ​ល​​ទាន​អាហារនារាត្រីនេះ គឺជាព្រឹត្តិការណ៍ប្រវត្តិសាស្រ្តមួយ ដែលប្រទេសទាំងអស់នៅ​ក្នុងតំ​បន់​អាស៊ីប៉ាស៊ីហ្វិក មានឱកាសបានបង្កើនចំណងមិត្តភាព និងទំនាក់ទំនងគ្នាកាន់​តែជិត​ស្និ​ទ្ធ ជា​ពិសេសគឺការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការគ្នាទៅវិញទៅមក រួមគ្នាថែរក្សា​នូវគុណ​​តម្លៃ​សកល និងសុខសន្តិភាពសម្រាប់តំបន់ និងពិភពលោក ដោយប្រកាន់ភ្ជាប់​នូវការគោរព និង​ការយោគយល់គ្នា ព្រមទាំងការផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក ទាំងបច្ចុប្បន្ន និងទៅអនាគត។

គួរបញ្ជាក់ដែរថា កម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកិច្ចកំពូលអាស៊ីប៉ាស៊ីហ្វិក​លើកទី​២​ ក្រោ​​​មប្រធានបទ«ការឆ្លើយតបចំពោះបញ្ហាប្រឈមគន្លឹះនាពេលបច្ចុប្បន្ន៖ សន្តិភាព ការ​បង្រួ​​ប​​​បង្រួមជាតិ ការពឹងពាក់គ្នាទៅវិញទៅមក វិបុលភាពទៅវិញទៅមក និងគុណ​តម្លៃ​ស​ក​ល​»​ ដែលកិច្ចប្រជុំនេះបានប្រារព្ធពិធីបើក នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០​១៩​ នៅវិមាន​សន្តិ​ភា​ព ដែលមានអ្នកចូលរួមជាង១.០០០នាក់ មកពីបណ្ដាប្រទេសចំនួនជាង៤០ប្រទេស៕

ដោយ ជឹម ណារី