សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន ទទួលជួបសវនាការជាមួយអនុប្រធានាធិបតីមីយ៉ាន់ម៉ា នៅរាជធានីភ្នំពេញ

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបសវនាការជាមួយ ឯកឧត្តម ហេនរី វ៉ាន់ ធៀ (Henry Van Thio) អនុប្រធានាធិបតី នៃសាធារណរដ្ឋសហភាពមីយ៉ាន់ម៉ា នៅរាជធានីភ្នំពេញ នាល្ងាចថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈឯកឧត្តមដឹកនាំគណៈប្រតិភូ អញ្ជើញមកចូលរួមកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២ នៅព្រះរាជាណាចក្រកម្ពុជា។

រូបថត៖ កុក គី