សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បំពាក់គ្រឿងឥស្សរិយយសជូនលោកជំទាវសហស្ថាបនិកសហព័ន្ធសន្តិភាពសកល និងឯកអគ្គរដ្ឋទូតរុស្ស៊ី ប្រចាំកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បំពាក់គ្រឿងឥស្សរិយយស ជូនលោកជំទាវ Hak Ja Han Moon សហស្ថាបនិកសហព័ន្ធសន្តិភាពសកល និងឯកឧត្តម Dmitry Tsvetkov ឯកអគ្គរដ្ឋទូតសហព័ន្ធរុស្ស៊ី ប្រចាំព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ខណៈសម្តេចអញ្ជើញជា អធិបតី បើកកិច្ចប្រជុំកំពូលអាស៊ីប៉ាស៊ីហ្វិក លើកទី២ នៅរាជធានីភ្នំពេញ ។

រូបថត៖ ខឹម សុវណ្ណារ៉ា