Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន អញ្ជើញចូលរួមក្នុងកិច្ចប្រជុំត្រួតពិនិត្យផលប៉ះពាល់អគ្គិសនី ការស្ថាបនាផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ

Published

on

AKP ព្រះសីហនុ ថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម គួច ចំរើន អភិបាល នៃគណ:អភិបាលខេត្តព្រះសីហនុ បើកកិច្ចប្រជុំត្រួត ពិនិត្យផលប៉ះពាល់ផ្នែកអគ្គិសនី លើគម្រោងស្ថាបនាផ្លូវចំនួន ៣៤ខ្សែក្នុងក្រុង ខេត្ត ព្រះសីហនុ ដោយមានការចូលរួមដោយក្រុមហ៊ុនចំនួន៨ ប្រធាន អនុប្រធានមន្ទីរ អង្គភាព ពាក់ព័ន្ធក្នុងខេត្តព្រះសីហនុ នាព្រឹកថ្ងៃចន្ទ ៧រោច ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩។

តាមកិច្ចប្រជុំផលប៉ះពាល់ របស់អគ្គិសនីកម្ពុជា ខេត្តព្រះសីហនុ មានដូចជា៖ ១.បង្គោល LV-9m ចម្រុះចំនួន៦៩២ដើម, ២.បង្គោល MV-12mចម្រុះ ចំនួន ៦១៣ដើម, ៣.បង្គោល MV-14m ចម្រុះចំនួន២៥០ដើម, ៤.ខ្សែបណ្តាញអាកាស LV ប្រវែង ២២.៧១៥ម៉ែត្រ, ៥.ខ្សែបណ្តាញកប់ដី  LV ប្រវែង៤៥០ម៉ែត្រ, ៦.ខ្សែបណ្តាញអាកាស MV ប្រវែង ១៣៦.៩៤៩ម៉ែត្រ, ៧.ខ្សែបណ្តាញកប់ដី MV ប្រវែង ២១.០៨៥ម៉ែត្រ, ៨.Laod Breaking Switch ចំនួន១៨គ្រឿង, ៩. Auto Recloser ចំនួន១១គ្រឿង, ១០.តំណចុងកាប្លិ៍ ចំនួន១២២តំណ, ១១.ត្រង់ស្វូរលើបង្គោលចំនួន១៧៦គ្រឿង, ១២. ទូរចល័តចំនួន ២៧គ្រឿង, ១៣.បន្ទប់ភ្លើង ចំនួន០៩ខ្នង និង១៤. ប្រអប់នាឡិកាស្ទង់ចំនួន ១.៤៧៩ប្រអប់។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានធ្វើការណែនាំឱ្យក្រុមហ៊ុន សាង សង់ផ្លូវទាំង ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ  ដែលមានក្រុមហ៊ុនចំនួន ០៨ ក្នុងប្រតិបត្តិការ ស្ថាបនាផ្លូវ ក្នុងក្រុងព្រះសីហនុ ដូច្នេះក្រុមការងារបច្ចេកទេសត្រូវដាក់មន្ត្រីប្រចាំការនៅ តាមការដ្ឋាននានា ដើម្បីដោះស្រាយផលប៉ះពាល់បានទាន់ពេលវេលា ត្រូវរួមគ្នាដោះជាកញ្ចប់ ទើបការងារ ស្ថាបនាផ្លូវប្រព្រឹត្តទៅរលូនតាមការគ្រោងទុក។ ១.ក្រុមហ៊ុនស្ថាបនាផ្លូវទាំង ០៨ក្រុមហ៊ុន ផ្តល់លទ្ធផលសិក្សាវាស់វែង ឱ្យបានលឿនបញ្ជូនមកខាងអគ្គិសនីខេត្ត និង មន្ទីរជំនាញ ដើម្បីយើងពន្លឿនកិច្ចការបានទាន់ពេលវេលា, ២. ចុះស្រង់ រកទីតាំងថ្មីបន្ទប់ ភ្លើងចំនួន ០៨ តាមនិយាមកាម ដើម្បីសម្រួលការងារស្ថាបនាផ្លូវ, ៣.ត្រង់ស្វូលើបង្គោលមាន ១៧៦គ្រឿង ត្រូវរកទីតាំងដោះស្រាយបន្ទាន់, ៤.ពិនិត្យបង្គោលជាង ១.០០០ដើម រកទីតាំងបញ្ចៀសផលប៉ះពាល់ដល់ក្រុមការងារស្ថាបនាផ្លូវទាំង ៣៤ខ្សែ បានលឿន ព្រោះការ ស្ថាននាផ្លូវទាំង ៣៤ខ្សែ នៅពេលខាងមុខជាគោលដៅទេសចរណ៍សម្រាប់ប្រជាពលរដ្ឋ ក៏ដូចជាភ្ញៀវទេសចរជាតិ អន្តរជាតិមកលេងកម្សាន្តខេត្តព្រះសីហនុ៕

ដោយ ងូ សុមុនី

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន