សម្ដេចតេជោ ហ៊ុន សែន អំពាវនាវឱ្យប្រជាពលរដ្ឋរក្សាទឹកទុកក្នុងអាង ឬទំនប់ សម្រាប់​ប្រើប្រាស់ និងបង្កបង្កើនផល ដើម្បីបញ្ចៀសការខ្វះខាតទឹកនៅចុងរដូវ

AKP កំពត ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា បាន​អំពាវនាវឱ្យប្រជាពលរដ្ឋ ក៏ដូចជាប្រជាកសិករនៅទូទាំងប្រទេស ត្រូវរក្សាទឹកទុកក្នុងអាង ឬទំនប់ សម្រាប់ប្រើប្រាស់ និងបង្កបង្កើនផល ដើម្បីបញ្ចៀសបញ្ហាខ្វះខាតទឹកនៅចុងរដូវ។

ក្នុងពិធីសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការ រោងចក្រស៊ីម៉ង់ត៍ថៃប៊ុនរ៉ុង មានតម្លៃប្រមា​ណ​ជា​ ១១០ លានដុល្លារអាម៉េរិក ដែលមានទីតាំងស្ថិតនៅក្នុងភូមិល្អាង ឃុំល្អាង ស្រុកដងទង់ ​ខេ​​ត្ត​​កំ​ពត នាព្រឹកថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន បានមានប្រសាសន៍ថា  ខេ​ត្តកំពត កំពុងមានការអភិវឌ្ឍរីកចម្រើ​ន​ស្ទើរលើ​​គ្រប់វិស័យ មាន​ទាំងរោងចក្រស៊ី​ម៉ងត៍ចំ​នួ​ន៤ រួម​ទាំង​​រោងច​ក្រផ​លិតវារីអគ្គិស​នី១ និងជាកន្លែងផលិតអំបិល​​ផ្ទាល់ខ្លួន និងចែកចាយ​អំ​បិល ទៅកាន់បណ្តាខេត្តផ្សេងៗ​ ដែល​កំពុង​ធ្វើសកម្មភាព​យ៉ាង សកម្មនៅក្នុ​ង​ប្រទេស​កម្ពុ​ជា​យើ​​ង។ សម្តេចតេជោបានមានប្រសាសន៍បន្តទៀតថា  ខេត្តកំពត គឺជាខេត្ត​ដែល​បា​នបញ្ចប់សង្គ្រាមក្នុ​ង​ឆ្នាំ១​៩៩៦ តាមរយៈនយោបាយ ឈ្នះ-​ឈ្នះ​ដែលរាជ​រដ្ឋាភិបាលបា​ន​ដា​ក់​ចេញ ​ហើ​យពេលនេះ ខេត្តកំពតបានប្រែក្លាយ​ទៅ​ជាខេ​ត្ត ដែលមានការ​អភិវឌ្ឍរីក​ច​ម្រើន​ស្ទើ​​រ​លើគ្រប់វិ​ស័​យ ជាពិសេសលើផ្នែកហេដ្ឋា​រ​ចនា​សម្ព័ន្ធ និងទេសច​រ​ណ៍ ព្រោះជាខេត្តជាប់​តំ​បន់សមុទ្រ​។ ទន្ទឹមនេះ ខេត្តកំពតក៏ជាខេត្តដែល​មា​នផ​លិត​អំបិល​ផ្ទាល់​ខ្លួន និងចែកចាយអំបិលទៅ​កា​ន់​ប​ណ្តា​ខេត្ត​ផ្សេង​ៗទៀ​តផង ​ហើយមាន​វា​រីអ​គ្គសនី​នៅភ្នំ​កំចាយ ដែលមានអានុភាព​ប្រ​មា​ណ​១៩៣ មេហ្គាវាត់ ដែលកំពុងបម្រើ និ​ង​ផ្គត់ផ្គ​ង់អ​គ្គិសនី ដល់​គោលដៅអ្នក​ប្រើ​ប្រា​ស់​ជារៀង​រា​ល់ថ្ងៃ​ផង​ដែរ។

សម្តេចតេជោនាយក​រ​ដ្ឋមន្ត្រីក៏បានលើក​ឡើងអំពី​វិធាន​ការ​ដោះស្រាយ និង​ការពារក្នុងពេលដែ​ល​កម្ពុ​ជាខ្វះខា​តអគ្គិ​សនីប្រើ​ប្រាស់ នាពេលខាងមុខ​ ជាពិសេស​សម្តេច​តេ​​ជោបាន​ឱ្យក្រសួងរ៉ែ និងថាមពលគិតគូរ និងបង្កើន​ថាមពល​អ​គ្គិស​នី។ សម្តេចតេជោបាន​លើកឡើងទៀត​ថា ៥ឆ្នាំទៀតកម្ពុជា​យើ​ង នឹងបង្កើន​ការតបណ្តាញ​អ​គ្គស​នី នៅគ្រប់ទីកន្លែ​ងទាំ​ង​អស់។ ពាក់ព័ន្ធនឹងរោងចក្រស៊ីម៉ង់ត៍នេះដែរ សម្តេចតេជោចាត់ទុកថា ស៊ីម៉​ងត៍​ គឺ​​ជា​តម្រូវការដ៏ចាំបាច់នៅ​លើ​​ពិភពលោក ពីព្រោះ​បច្ចុ​ប្បន្ននេះ​ គ្រប់សំណង់ទាំងអ​ស់​សុទ្ធ​តែ​ត្រូវការប្រើប្រាស់ស៊ីម៉​ងត៍ ដូចជាអគារ ​បុ​រីលំ​នៅ​ឋាន សាលារៀន វត្តអារាម និងផ្លូវប្រភេទ​បេ​តុង​​ជា​ដើម​។ សម្តេចតេជោបាន​បង្ហា​ញនូ​វក្តីមោទ​ន​​ភាព​បំផុត ចំពោះប្រទេសក​ម្ពុ​ជា ដែលបានប​ង្កើតរោងចក្រផលិតស៊ីម៉​ងត៍ផ្ទាល់ខ្លួននៅទីនេះ​។​ សម្តេចតេជោបានកត់សម្គាល់ឃើញថា នេះ​ជាសមិទ្ធផល​ថ្មី​ បន្ថែមលើសមិទ្ធផលដែល​យើ​ង មា​នស្រាប់​ ហើយការបង្កើ​ត​រោងច​ក្រ​នេះ គឺ​ជា​ការបង្កើត​ឧ​ស្សាហក​ម្មធុ​នធ្ងន់​មួយ របស់ប្រ​ទេសក​ម្ពុ​ជា ក្នុងការចូលរួ​មចំ​ណែ​ក នៃវិស័យ​សំ​ណ​ង់ដែល​កំពុង​មានកា​រ​កើន​ឡើង នាពេល ប​ច្ចុប្ប​ន្ន​នេះ ជាពិសេសការសាងសង់​សំ​ណង់​អ​គារ​​ផ្សេងៗ ដែលជាតម្រូវការរប​ស់​ប្រជា​ពល​រដ្ឋ និងគ្រប់វិ​ស័​យនា​នា​។ សម្តេចតេជោបាន​កោត​​​ស​រសើ​រចំ​ពោះក្រុម​ហ៊ុន ថៃ ប៊ុនរ៉ុង ដែល​បាន​រួមចំណែកជាមួ​យ​រាជ​រ​ដ្ឋាភិបាល ក្នុង​ការ​ប​ង្កើតផ​លិ​តផ​លក្នុង​ស្រុក ដើម្បីបំពេញតម្រូវ កា​រ​អ្នក​ប្រើប្រាស់​ និងធ្វើការនាំចេញផ​ង​ដែរ។ ជា​មួយ​គ្នានោះ សម្តេចតេជោនាយករដ្ឋមន្ត្រីជំរុ​ញ​ឱ្យក្រុមហ៊ុន ត្រូវចូលរួមថែទាំ ​និ​ងជួស​ជុល​ផ្លូវ​ដែ​​​លខូ​ចខា​តផង ពីព្រោះផ្លូវថ្នល់ទាំ​ងអស់ បានបម្រើដល់ការដឹ​ក​ជញ្ជូ​នស៊ី​ម៉ងត៍របស់ក្រុមហ៊ុន​ខ្លួន​​ទៅកា​ន់គោល​ដៅអ​តិថិជ​នគ្រប់ទី  ​កន្លែ​ងផ​ងដែរ៕

ដោយ ជឹម ណារី