សម្ដេចតេជោ ហ៊ុន សែន អរគុណស្ថាប័នពាក់ព័ន្ធ ដែលបានបង្កលក្ខណៈសប្បាយរីករាយ ដល់ប្រជាពលរដ្ឋ ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក 

AKP​ ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្នុងខណៈដែលព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប  និងសំពះព្រះខែ អកអំបុក បា​ន​បញ្ចប់ប្រកបដោយជោគជ័យក្នុងរយៈពេលបីថ្ងៃ (ពីថ្ងៃទី១០ .១១.១២ ខែវិច្ឆិកា ឆ្នាំ២០១៩) នោះ ប្រមុខ​រា​ជ​រដ្ឋា​ភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានសម្ដែងនូវ ការអរគុណ​ចំពោះ​ស្ថាប័នពាក់ព័ន្ធទាំងអស់ ដែលបានបង្កលក្ខណៈសប្បាយរីរាយជូនប្រជា ពលរដ្ឋ ក្នុង​អំ​ឡុ​ងនៃព្រះរាជពិធីបុណ្យនេះ នៅទូទាំងព្រះរាជាណាចក្រកម្ពុជា។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃពុធ ២រោច ខែកត្ដិក ឆ្នាំកុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០១៩នេះសម្ដេច​តេ​ជោ​​បានសរសេរថា ព្រះរាជ ពិធីបុណ្យអុំទូក៣ថ្ងៃបានបញ្ចប់ប្រកបដោយ​បរិយាកាសសប្បា​យ​រីក​រាយក្រៃលែងទាំងនៅក្នុង រាជធានីភ្នំពេញ និងនៅតាមបណ្តាខេត្តនានាទូទាំងប្រទេស។ ទន្ទឹ​ម​នឹងនេះដែរបងប្អូនប្រជា ពលរដ្ឋ កូនក្មួយយុវជន និងភ្ញៀវទេសចរអន្តរជាតិបានយល់​កាន់តែ​ច្បា​ស់អំពីតម្លៃសន្តិភាព ក៏ដូចជាកេរដំណែលនៃទំនៀមទម្លាប់ ប្រពៃណីដ៏ល្អឯក​របស់កម្ពុជា​យើ​ង។ គ្មានសន្តិភាពគឺ គ្មានអ្វីៗទាំងអស់។ ខ្ញុំសូមអរគុណដល់សមត្ថកិច្ច និងកងកម្លាំង​ប្រ​ដា​ប់​​អាវុធគ្រប់ជាន់ថ្នាក់ ដែលបានចូលរួមថែរក្សាការពារសន្តិសុខសុវត្ថិភាពសាធារណៈ ​ជូន​ដល់​បង​ប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេសចរឱ្យមានឱកាសបានសប្បាយរីករាយនៅទូទាំ​ង​​ប្រទេស។ ខ្ញុំ​ក៏សូមអរគុណដល់ ក្រសួង មន្ទីរ និងស្ថាបន័ពាក់ព័ន្ធនានារួមទាំងអង្គការ សមាគម ភ្នាក់ងារ​ក្រុម​គ្រូពេទ្យ សិល្ប ករ សិល្បការិនី វិទ្យុ និងទូរទស្សន៍ ព្រមទាំងបណ្តាក្រុមហ៊ុនទាំងអស់​ដែ​ល​បានចូលរួមចំណែ ក នៅក្នុងការរៀបចំព្រះរាជពិធីបុណ្យអុំទូក ដែលមានរយៈ​ពេល៣ថ្ងៃ​កន្ល​ង​​មកនេះ ជូនបងប្អូន ប្រជាពលរដ្ឋបានសប្បាយរីករាយ ប្រកបដោយភាពអ​ធិក​អធម្មបំផុត។ កា​រ​​ចូលរួមរបស់បង ប្អូន គឺកំពុងជំរុញឱ្យសង្គមកម្ពុជាយើងកាន់តែរីកចម្រើនទៅមុខ។

សូមជូនពរឱ្យការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាកូនក្មួយយុវជន និងកូន​ក្មួ​យកម្មករ កម្មការនីមានសុខសុវត្ថិភាពតាមផ្លូវពេលវិលត្រឡប់មកកាន់លំនៅឋាន និងកន្លែង ធ្វើការរៀងៗខ្លួនរបស់កូនក្មួយទាំងអស់គ្នា៕

ដោយ ជឹម ណារី