នាយ​ឧត្តមសេនីយ៍​ ទូច​ ណា​រ៉ុ​ថ៖ សមត្ថកិច្ចនៅជាប់ជាមួយប្រជាពលរដ្ឋ ដើម្បីកា​រ​ពា​រ​សន្តិសុខ ​ស​ណ្តា​ប់ធ្នាប់ជូន​ប្រ​ជា​ពលរដ្ឋ

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ — vឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ទូច​ ណា​រ៉ុ​ថ​ អគ្គ​ស្ន​ង​កា​រ​​រង​នគរ​បាល​ជាតិ​ និង​ជា​ប្រធាន​នាយកដ្ឋាន​អង្គរក្សបានមានប្រសាសន៍ថា សមត្ថ​កិ​ច្ច​នៅ​ជា​​ប់ជាមួយប្រជាពលរដ្ឋដើម្បីកា​រ​ពា​រ សន្តិសុខ និង​ស​ណ្តា​ប់ធ្នាប់ជូន​ប្រ​ជា​ពលរដ្ឋ គ្រប់​ពេ​ល​វេ​លា​ក្នុ​ងឱកាស​នៃ​ព្រះ​រា​ជ​ពិ​ធី​បុ​ណ្យ​អុំ​ទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ការលើកឡើងរបស់ឯកឧត្តម​ នាយ​ឧត្តម​សេនីយ៍នេះ ក្នុងកិច្ចផ្តល់បទសម្ភាសន៍ឱ្យអ្នកសារព័ត៌មាន កាលពីព្រឹកថ្ងៃទី១២ ​ខែវិច្ឆិកា ឆ្នាំ២០១៩​នេះ នៅលើវេ​ទិ​កា មុខព្រះបរមរាជវាំង។

ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​ ទូច​ ណា​រ៉ុ​ថ បានឱ្យដឹងថា សមត្ថ​កិ​ច្ច​បានបង្ហាញ​ខ្លួន​ឱ្យប្រជាពលរ​ដ្ឋអាច​ពឹងពា​ក់បា​នគ្រប់​ពេ​​លវេលា​ដោយដើ​រ​ល្បា​ត ឈរជើង និងសង្គ្រោះ ជា​ពិសេសសមត្ថកិច្ចបា​នផ្តល់លេខទូរ​ស័ព្ទ​ឱ្យ​ប្រ​ជា​ព​ល​រ​ដ្ឋ​អា​ច​ទំ​នា​​ក់ទំ​ន​ង​បា​ន​២៤ម៉ោង ​លើ២៤​ម៉ោងនៅពេលមានការចាំបាច់។ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍​បានបញ្ជាក់ថា «អ្វីដែល​ល្អ​បំ​ផុ​ត​ស​ម្រា​ប់​ឆ្នាំ​នេះ យើងបានរៀបចំហើយក៏ជាបទពិសោធន៍សម្រាប់ឆ្នាំក្រោយទៀ​ត​គឺ​ប្រជាព​​ល​  រ​ដ្ឋ​មិ​​ន​បា​​​ច់ទូរស័ព្ទក៏បានដែរ លោកងាកយ៉ាងច្រើន១០ ឬ២០ម៉ែត្រ លោកឃើញ​សមត្ថកិច្ច​ហើយ អ​ញ្ចឹ​​ងលោកមិនបាច់ទូរស័ព្ទទេ លោកទៅប្រាប់សមត្ថកិច្ចភ្លាម អញ្ចឹងនេះ​ជាបទ​ពិសោធន៍​​ល្អ​មួ​យដែលយើងថា សមត្ថកិច្ចនៅជាប់ជាមួយប្រជាពលរដ្ឋ ការពារប្រជាពលរដ្ឋ សន្តិសុខ ​ស​ណ្តា​ប់ធ្នាប់ និងផ្តល់ព័ត៌មាន ទទួលព័ត៌មានពីប្រជាពលរដ្ឋ”។

ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍បានបញ្ជាក់បន្ថែមថា ប្រជាពលរដ្ឋមកលេងកម្សាន្តក្នុង​ព្រះ​រាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក មិនបាច់ព្រួយបារម្ភទេ ព្រោះ​មានសមត្ថកិច្ចការពារគ្រប់ទីកន្លែងហើយ។ ឯកឧត្តម​ នាយ​ឧត្តមសេនីយ៍បានសំណូម​ព​រ ប្រជាពលរដ្ឋ​ពេ​ល​ត្រ​​ឡ​​ប់​ទៅ​ផ្ទះ​វិញកុំឱ្យសប្បាយក្លាយជាទុក្ខ ដូច្នេះពេលធ្វើដំណើរត្រូវ​គោរព ​ច្បាប់​ចរាចរណ៍យោ​​គ​យ​ល់​គ្នា ដើម្បីទៅផ្ទះដោយសុវត្ថិភាពទាំងអស់គ្នា។

យោងតាម​របាយការណ៍របស់អគ្គស្នងការនគរបាលជាតិបានឱ្យដឹងថា​ សភាពការណ៍​នៅ​ក្នុង​តំ​បន់​ប្រារព្ធ​ព្រះរាជ​ពិធីបុណ្យ​ អុំទូក​ បណ្តែតប្រទីប​ សំពះ​ព្រះ​ខែ​ និង​អកអំបុក​ ថ្ងៃ​ទី​២​ ត្រូវ​នឹង​ថ្ងៃ​ទី​១១​ ខែ​វិ​ចិ្ឆ​កា​ ឆ្នាំ​២០១៩​ សភាពការណ៍​សន្តិសុខ​ សណ្តាប់ធ្នាប់​ មាន​ភាព​ ល្អ​ប្រសើរ​ ដែល​មាន​ប្រជាពលរដ្ឋ​មក​ចូលរួម​កម្សាន្ត​សប្បាយ​ប្រមាណ​១.៥​លាន​នាក់​។​ សភាព ការណ៍​បទល្មើស​ព្រហ្មទណ្ឌ​ទាក់ទង​នឹង​ការ​លួច​មាន​ចំនួន​៥​លើក​ ប៉ុន្តែ​សមត្ថកិច្ច​បាន​ឃាត់ ខ្លួន​ជន​សង្ស័យ​ម្នាក់​ និង​បាន​ដកហូត​ម៉ូតូ​១​គ្រឿង​ បាន​ប្រគល់​ជូន​ម្ចាស់​ដើម​វិញ​។​ ដោ​យ​ឡែក ករណី​​ហិង្សា​ដោយ​ចេតនាមាន​២​លើក​ និង​ត្រូវ​បាន​សមត្ថកិច្ច​បាន​សម្របសម្រួល​៕

ដោយ គង់ សិរីរ័ត្ន