ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីសម្រក់ទៀនជ័យ ផ្សងប្រផ្នូលអំពី ដំណើរទឹកភ្លៀងនៅឆ្នាំក្រោយ

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ —

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាងជា ព្រះរាជាធិបតី ព្រះរាជពិធីសម្រក់ទៀនជ័យ បួងសួងព្យាករណ៍អំពីឧទក:ធារា ឬដំណើរទឹកភ្លៀងក្នុងឆ្នាំ២០២០ ដែលរៀបចំ ឡើងក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ នារាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប សំពះព្រះខែ និងអកអំបុក ។

រូបថត៖ ព្រះបរមរាជវាំង