ព្រះករុណា ព្រះមហាក្សត្រ ស្ដេចយាងជាព្រះរាជាធិបតី ព្រះរាជពិធីសំពះព្រះខែ និងអកអំបុក នារាត្រីថ្ងៃទីពីរ នៃព្រះរាជពិធីបុណ្យអុំទូក

AKP ភ្នំពេញថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ —

ព្រះករុណា ព្រះបាទសម្ដេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ស្ដេចយាង ជាព្រះរាជាធិបតី ព្រះរាជពិធីសំពះព្រះខែ និងអកអំបុក នៅក្នុងព្រះបរមរាជវាំង រាជធានីភ្នំពេញ នារាត្រីថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ដែលជាថ្ងៃទី២ នៃព្រះរាជពិធីបុណ្យអុំទូក បណ្ដែតប្រទីប និងសំពះព្រះខែ អកអំបុក ។

រូបថត៖ ព្រះបរមរាជវាំង