ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣-២០១៩

AKP ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ —

ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជដំណើរដោយថ្នាក់ដឹកនាំកំពូលៗនៃស្ថាប័នព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល អង្គទូតនានាប្រចាំកម្ពុជា ព្រមទាំងមហាជនយ៉ាងច្រើនកុះករ យាង និងអញ្ជើញចូលរួមពិធីពន្លត់ភ្លើងជ័យ នៅវិមានឯករាជ្យ រាជធានីភ្នំពេញ ក្នុងឱកាសបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣-២០១៩ នារសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

រូបថត៖ ខឹម សុវណ្ណារ៉ា និង កុក គី