អ្នកគ្រប់គ្រងទូកមកពីរាជធានី ខេត្ដ៖ ការផ្គត់ផ្គង់ម្ហូបអាហារដល់កីឡាករទូកជា​មធ្យមក្នុង​១​ថ្ងៃ ត្រូវចំណាយជិត១លានរៀល ខណៈទូកខ្លះចំណាយរហូតដល់ជាង៨លានរៀល

AKP ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០១៨ — អ្នកគ្រប់គ្រងទូកមកពីរាជធានី ខេត្ដ បានលើកឡើងថា ការចំណាយថវិកាទិញម្ហូបអាហារ​សម្រាប់​ផ្គត់ផ្គង់កីឡាករ កីឡាការិនីតាមទូកនីមួយៗ ដោយក្នុង១ទូកៗ ខ្លះ ត្រូវចំណាយថវិកា​ប្រមាណ​ជិត១លានរៀល ក្នុង១ថ្ងៃ ហើយទូកខ្លះទៀត បានចំណាយរហូតដល់ជាង​៨លាន​រៀល​ក្នុងមួយថ្ងៃ សម្រាប់ការហូបចុក។ ភាពខុសគ្នាក្នុងការចំណាយតាមទូកនីមួយៗនេះ ដោយសារទូកខ្លះ ទទួលបានការឧបត្ថម្ភពីប្រជាពលរដ្ឋចំណុះជើងវត្តនៅតាមភូមិ ឃុំរបស់ខ្លួន​តែប៉ុណ្ណោះ ខណៈទូកខ្លះទៀតទទួលបានការឧបត្ថម្ភពីអាជ្ញាធរស្រុកផ្ទាល់ ឬអភិបាលខេត្ត ឬមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ដែលបានជួយផ្គត់ផ្គង់។

លោក ហាក់ អ៊ីន គណៈកម្មការគ្រប់គ្រងទូកមកពីខេត្តតាកែវដែល​តំណាងឱ្យទូកចំ​នួន​៥​​​ដែ​ល​មានទូកឈ្មោះ​ សម្តេចវិបុលបញ្ញាបារ​មី​មា​ន​ជ័​យ គិរីវង់សុខសែនជ័យ ស្រីសរសុខ​សែន​ជ័​យ ជា​ទូ​ក​​រប​ស់​ទី​ស្តី​កា​រ​គ​ណៈ​រដ្ឋមន្ត្រី តាកែវ​ទ្រាំ​ង​សុ​​​ខសែនជ័យ  និងពត់សសុខ​សែនជ័យ បានឱ្យ​ដឹងថា កីឡាចំណុះទូករ​ប​ស់​លោកក្នុងមួយៗទូក មានចំនួន៧៧នាក់ ដោយ​ទទួលទានក្នុង​មួយពេលៗមានចំនួន៤០តុ ក្នុងនោះ មាន​​ម្ហូប​ចំនួន៣មុខដោយត្រូ​វចំណា​យប្រ​ហែ​​លជិត២០ម៉ឺនរៀលក្នុ​ងមួយតុ សរុបទាំងអស់ ប្រហែលជាង៨លានរៀល ក្នុងមួយថ្ងៃៗ។

លោកបានបន្ថែមថា ក្រៅពីអាហារបីពេល ក្រុមកីឡាករទូក ទទួលបានការផ្គត់ផ្គង់ភេសជ្ជៈ និងនំប៉័ងសាច់ និងព​​ង​ទា​កូន​បន្ថែ​ម​ទៀ​ត មុនពេលចុះទូក និងឡើងពីទូកវិញ។ ដោយឡែក​ពេលយប់ក៏មានបបរហូប​បន្ថែ​មទៀត​ផងដែរ។

លោក ហាក់ អ៊ីន បានបានបញ្ជាក់ «យើងអត់មានអីពិបាកទេ ទូកមកពីខេត្តកែវ បានទទួលកា​រ​ឧ​ប​ត្ថ​ម្ភពី​ ឯកឧត្តម សុខ សូកាន គាត់ជាអ្នកទ្រទ្រង់។» ចំណែកលោក អ៊ាង ស្រឿន គណៈកម្មការគ្រប់គ្រងទូកឈ្មោះ ហ៊ឹងភក្តីបារមីតេជោ មក​ពី​ឃុំ​ព្រះប្រ​ស​ប់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល បានដឹងដែរថា ចំណុះ​ទូ​ក​របស់គាត់​មាន​អា​ហា​រ​ហូ​ប​ចុ​ក​គ្រ​ប់​គ្រា​ន់ដោយត្រូវចំណាយអង្ករមួយបេកន្លះ​ក្នុងមួយថ្ងៃ និងចំណាយ​ម្ហូប​អាហារ​អស់ ប្រហែល ១លាន​៣០ ទៅ១លាន៤០ម៉ឺនរៀល​ក្នុងមួយថ្ងៃ សម្រាប់កី​ឡាក​រ    ចំ​នួ​ន​៧​២​នា​ក់ និង​អ្នកមកជា​មួ​យ​ផ​ង​ស​រុបប្រហែ​ល១​០០នាក់។

ដោយឡែកលោក ឈូក ប្រុស តំណាងគណៈកម្មការទូកឈ្មោះ សិរីសេត្ថាសែនជ័យ មកពី​ស្រុកកំពង់សៀម ខេត្ត​កំ​ព​ង់​ចា​ម បានគូសបញ្ជាក់ថា ក្រុមកីឡាករទូករបស់លោក​ទទួល​ទានបាយទាំងបីពេលក្នុងមួយថ្ងៃ និ​ង​មា​ន​ភេសជ្ជៈជាបន្តបន្ទាប់ទៀត។ លោកបន្ដថា ចំពោះ ការហូបចុក មានម្ហូបមួយមុខក្នុងមួយពេល ពេលខ្លះទៀតមានរហូតដល់បីមុខ ទៅតាម ​ចំណង់ចំ​ណូ​ល​ចិត្ត របស់កីឡាករកម៉្មង់ឱ្យចុងភៅទិញ​មក​ធ្វើដោ​យចំ​ណាយ​ក្នុង​មួយ​ថ្ងៃចំ​នួន២​បេស្មើ​១​០​០​គីឡូ។ ចំណែកបន្លែ ត្រី សាច់ វិញ ប្រើអស់ចំ​នួ​ន​២​៥​គី​ឡូ​ក្នុ​ង​មួ​យ​ពេ​ល​ ​ស​រុបចំ​នួ​ន​ប្រ​ហែ​ល​៦០ទៅ៧​០គីឡូក្នុងមួយថ្ងៃ។ លោក ឈូក ប្រុសបានបន្ថែមថា “លោក ឧញ៉ា អាន ម៉ារ៉ាឌី ដែលឧបត្ថម្ភទូក មិនឱ្យហូបបបរទេ គាត់បំ​ប៉​ន​ចំ​​​ណុះទូកឱ្យហូប​បាយពេញៗតែម្តង និងមានភេសជ្ជៈជាហូរហែរ”។

ទោះបីមានការហូបចុកមានលក្ខណៈខុសគ្នា មានម្ហូបច្រើនមុខ តិចមុខយ៉ា​ងណាក្តីក៏​កីឡាករ​ទាំ​​ង​អ​ស់បានបង្ហាញការប្តេជ្ញាចិត្តថា នឹងខិតខំយកជ័យជំនះឱ្យបានសម្រាប់ខេត្ត    រប​ស់ពួ​កគេ​រៀ​​ង​ៗ​ខ្លួ​ន ជាពិសេសពួកគេបានបង្ហាញការពេញចិត្តក្នុងការចូលរួមប្រណាំងទូក​ដើម្បីញ៉ាំង​ឱ្យ​ព្រះ​រា​ជ​ពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក ឱ្យមានភាព​រីករាយ​ស​ម្រា​ប់​ប្រ​ជា​ព​ល​រ​ដ្ឋទូទាំងប្រទេស។

បើតាមការអះអាងពីចុងភៅនៅតាមរោងស្នាក់នៅរបស់កីឡាករទូកនីមួយៗបានឱ្យដឹងថា ក្នុងការស្នាក់នៅរយៈពេលប្រាំថ្ងៃនៃអំឡុងព្រះរាជពិធីបុណ្យអំទូក បណ្តែតប្រទីប និង សំពះព្រះខែ អកអំបុកនេះ ត្រូវចំណាយអង្ករប្រហែល២៥០គីឡូក្រាម សម្រាប់ក្រុមកីឡាករ របស់ខ្លួនតាមទូកនីមួយៗ ដោយក្នុងមួយពេលៗ ត្រូវចំណាយអង្ករប្រមាណ១បាវ ឬជាង១បាវ ដែលមានចំនួន៥០គីឡូក្រាម៕

អត្ថបទ៖ អ៊ុន រិទ្ធី, គង់ សិរីរ័ត្ន រូបភាព៖ សួស សាវី