Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ខេត្តក្រចេះប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៦ ថ្ងៃបុណ្យឯករាជ្យជាតិនិងថ្ងៃកំណើតកងយោធ ពលខេមរភូមិន្ទ           

Published

on

AKP ខេត្តក្រចេះ ថ្ងៃទី ០៩ ខែវិច្ឆិកា​​ ឆ្នាំ២០១៩​–រដ្ឋបាលខេត្តក្រចេះបានធ្វើពិធីប្រារព្ធមិទ្ទិញ រម្លឹកខួបអនុស្សាវរីយ៍លើកទី៦៦ទិវាបុណ្យរាជ្យជាតិនិងថ្ងៃកំណើតកងយោធពលខេមរភូមិន្ទ៩ វិច្ឆិកា(១៩៥៣-២០១៩)ក្រោមអធិបតីភាព ឯកឧត្តម ហឿ ស៊ីយ៉ែម ប្រធានក្រុ​ម​ប្រឹ​ក្សា​ខេ​ត្ត ឯកឧត្តម វ៉ា ថន អភិបាលខេត្តនិងមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ប្រជាពលរដ្ឋ លោ​ក​គ្រូ​អ្ន​កគ្រូ សិស្សនិស្សិត និងយុវជនយុវនារីយ៉ាងច្រើនកុះករ នាព្រឹកថ្ងៃ សៅរ៍ ១៣ កើត ខែកក្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹង ថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩។

ថ្លែង​​ក្នុង​អ​ង្គ​មិ​ទ្ទិ​ញ​រ​ម្លឹ​ក​ខួ​ប​អ​នុ​ស្សាវរីយ៍លើក៦៦ ទិវាឯករាជ្យជាតិ​និងថ្ងៃ​កំណើ​ត​ក​ង​​យោ​ធពលខេមភូមិន្ទនាព្រឹកនេះ ឯកឧត្តម វ៉ា ថន ​អភិ​បា​ល​ខេ​ត្ត​ក្រចេះ​បាន​បញ្ជា​ក់ថា ទិវា​បុ​ណ្យ​ឯករាជ្យជាតិ៩វិច្ឆិកាមានអត្ថន័យជ្រាលជ្រៅ ជាសមិទ្ធិផល​សេរី​ភា​ព​រ​ប​ស់​មនុស្សជាតិ និ​ង​កិ​ត្តិ​យសរបស់ប្រជាជាតិយើង ដែលត្រូវបានកត់ត្រាទុកជាប្រវត្តិសាស្ត្រ ជាប្រ​ទេស​មាន​អត្ត​ស​ញ្ញា​​ណជាតិ អធិបតេយ្យ បូរណភាពដែនដី មានព្រលឹងជាតិខ្មែរ អរិយធម៌ដ៏រុងរឿង និ​ង​មា​ន​សិ​ទ្ធិ​ស្វ័យសម្រេចលើជោគវាសនារបស់ខ្លួន។

ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ទៀតថា ថ្ងៃនេះជាទិវាជាប្រវតិ្តសាស្រ្តដែ​លកម្លាំងម​ហា​សា​​មគ្គីជាតិទាំងមូលដណ្តើមបានឯករាជ្យជាតិទាំងស្រុងមកវិញ ពីអាណា​និគ​មនិយមបារាំ​ង​នៅ​​ថ្ងៃទី៩វិច្ឆិកា១៩៥៣ នូវឯករាជ្យជាតិដ៏ពេញបរិបូរ​ណ៍ក្រោមព្រះរាជបូជនីយ​កិច្ច​ដ៍ថ្លៃ​ថ្លា​ឧ​តុ​​ង្គឧត្តមនៃព្រះករុណាព្រះបាទសម្តេចព្រះនរោត្តម សីហនុ ព្រះមហាវីរក្សត្រ ព្រះវររាជបិតា ឯក​រា​ជ្យ បូរណភាព ទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ។

ជាងនេះ​ទៀត​យើង​មាន​មោ​ទ​នភាពដោយបានដោះស្រាយបញ្ចប់​អង្គការចាត់​ចាតាំ​ង​ពួ​ក​ខ្មែរក្រហម និងកម្លាំងរបស់ពួកគេឱ្យមករួមរស់ជាមួយរដ្ឋាភិបាលវិញដោយ​គ្មាន​កា​រ​ប​ង្ហូ​រ​ឈា​មតាមយោបាយឈ្នះឈ្នះ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​នៃ​ព្រះរាជាណាចក្រកម្ពុជា ៕

ដោយ​ ជួន សុជាតិ

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន