Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

អាជ្ញាធរខេត្តបន្ទាយមានជ័យប្រារព្ធមិទ្ទិញអបអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកា

Published

on

AKP ខេត្តបន្ទាយមានជ័យ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩– រដ្ឋបាលខេត្តបន្ទាយ​មា​ន​ជ័​យ​បា​នប្រារព្ធមិទ្ទិញ​អបអរ​សាទរខួប​អនុស្សាវរីយ៏លើកទី៦៦ ទិវាបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ​(៩.១១.១៩៥៣-៩.១១.២០១៩)នៅសាលាខេត្តនា​ព្រឹកថ្ងៃទី៩ខែ​វិច្ឆិ​កា​ឆ្នាំ​២​០​១​៩​នេះដោយ​មា​ន​​ការចូលរួមពីមន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធប្រជាពលរដ្ឋសិស្ស និសិ្សត យ៉ាង​ច្រើន​កុះ​ក​រ។

​ ឯកឧត្តម​​ អ៊ុំ រាត្រី អភិបាលខេត្តបន្ទាយមានជ័យ មានប្រសាសន៏ថា ថ្ងៃនេះ​ជាទិវា​ប្រវ​ត្តិ​សាស្រ្តប្រកបដោយមហានក្ខត្តឫក្សក្រៃលែងដែលប្រជាពលរដ្ឋកម្ពុជាទូទាំងប្រទេសមានសេចក្តី​រីក​រាយឥត​ឧបមា ចូលរួម ប្រារព្វពិធីបុណ្យ ខួបអនុស្សាវរីយ៏លើកទី៦​៦ ទិវាបុណ្យឯក​រាជ្យ​ជា​តិ ០៩ វិច្ឆិកាហើយ ថ្ងៃនេះក៏ជាថ្ងៃកំណើត កងយោធពលខេមរភូមិន្ទផងដែរ។ ​

ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ខួប​លើក​ទី​៦​៦ទិវា​បុណ្យ​ឯករាជ្យជាតិ០​៩​វិច្ឆិកា​​ នេះ​ គឺជា​ថ្ងៃ​​រម្លឹក​នៃទិវាប្រវត្តិសាស្រ្ត ដែលកម្លាំងសាមគ្គីជាតិ ទាំងមូល ដណ្តើម ជ័យជម្នះ ទាំ​ង​ស្រុ​ងមកវិញពីនឹមអាណានិគមនិយមបារាំងនាឆ្នាំ១៩៥៣ក្រោមព្រះរាជបូជនីយកិច្ចដ៏ថ្លៃថ្លានៃព្រះបរមរតនកោដ្ឋព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរ។

ប្រជារាស្រ្តខ្មែរទូទាំងប្រទេសសូមចងចាំនិងដឹងគុណជានិច្ចនូវព្រះរាជបូជនីយកិច្ចជាប្រវត្តិសាស្រ្តដែលព្រះមហាក្សត្រកម្ពុជាបានលះបង់ដើម្បីប្រទេសជាតិយើងទាំងមូល។ វីរភាព​ដ៏​​អង់អាច​ក្លាហាន​នេះ​ គឺជា​គំរូ​ដ៏​ល្អ​ដល់​កូនចៅ​ជំនាន់​ក្រោយ​ក្នុង​ការ​កសាង​ការពារ​បូរណភាព ​និង​អភិវឌ្ឍន៍​ជាតិ​ឱ្យ​កាន់តែ​មានការ​រីកចម្រើន​ទៅមុខ​។

ឯកឧត្តមអភិបាលខេត្តបន្ទាយមានជ័យបានបន្តទៀតថា ថ្ងៃនេះយើង​នាំគ្នាប្រារព្ធមិ​ទ្ទិ​ញ​ដើ​ម្បី​រម្លឹកទិវាប្រវត្តិសាស្រ្តដ៏ត្រចះត្រចង់ នៃឯករាជ្យជាតិខ្មែរនេះ ស្របពេលដែល ប្រទេ​ស​ជា​តិយើងរក្សាបាននូវស្ថេរភាពនយោបាយនិងកំណើនសេដ្ឋកិច្ចមានសន្តិភាពពេញលេញមានការអភិវឌ្ឍ​ លើគ្រប់វិស័យ ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ​នា​យករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជានិងក្រោមម្លប់ដ៏ត្រជាក់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា៕

ដោយឈុនសារ៉ាត

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន