Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកំពង់ចាមប្រារព្ធពិធីអកអំបុកសាមគ្គី

Published

on

AKP ខេត្តកំពង់ចាម ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — នៅទីលានសាធារណៈមុខ​សាលា​ខេត្ត​​កំ​ព​ង់ចាមនាព្រឹកថ្ងៃសៅរ៍១៣កើតខែកត្តិកឆ្នាំកុរឯកស័កព.ស២៥៦៣ត្រូវនឹងថ្ងៃទី០​៩ ខែ​វិ​ច្ឆិ​​កា​ឆ្នាំ២០១៩ រដ្ឋបាលខេត្តកំពង់ចាមបានរៀបចំ​ប្រារព្ធពិធីអកអំបុកសាម​គ្គីក្រោមអធិប​តីភា​ព​ឯ​​​កឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និង ឯកឧត្តម អ៊ុន ចាន់ដា អភិបា​លខេ​ត្តកំពង់​ចា​ម​និ​​​ង​មានការចូលរួមពីថ្នាក់ដឹកនាំ មន្រ្ដីរាជការសាលាខេត្ត និងមន្រ្ដីរាជការតាមបណ្ដា​មន្ទីរ​អង្គ​ភា​ព​ជុំវិញខេត្ត លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាព​លរដ្ឋក្នុងក្រុងកំពង់​ចាម​យ៉ា​ង​ច្រើ​ន​កុះ​ករ។

ថ្លែងក្នុងពិធីអកអំបុកសាមគ្គី ឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ខេត្តកំពង់ចាមបា​នលើក​ឡើង​ថា ការចូលរួមដើម្បីអកអំបុកសាមគ្គីនេះឡើងគឺដោយប្រទេសមានសន្តិភាពពេញលេញ ប្រ​ជា​ពល​រដ្ឋរស់នៅក្រោមដំបូលសុខសន្តិភាព ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែន ប្រទេសមានសុខសន្តិភាពប្រ​ជាពលរដ្ឋរ​ស់នៅ​ប្រ​ក​ប​ដោយសេ​ចក្ដីសុខសប្បាយនិងមានសិទ្ធិសេរីភាពពេញលេញ ក្នុងការគោរពប្រតិប​ត្តិនូ​វ​អ្វី​ដែ​ល​ខ្លួនចង់បាន។

ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដោយប្រទេសមានសុខសន្តិភាព ការអំបុ​កសា​ម​គ្គី​គឺដើម្បីអ​បអរជ័យជំនះ០៩វិច្ឆិកា ថ្ងៃបុណ្យឯករាជ្យជាតិ ក៏ដូចជាឯកភាពជាតិទាំងមូល ដូ​ច​នេះ​​យើងរួមគ្នា ការពារសុខសន្តិភាពដែលមានស្រាប់ឱ្យបានគង់វង្ស ស្ថិតស្ថេររហូតសម្រា​ប់កូ​ន​ចៅ​រ​បស់យើង។

ឯកឧត្តម អ៊ុន ចាន់ដា  ក៏បានអំពាវនាវដល់កងកម្លាំងប្រដា​ប់អាវុធ​ទាំង​អ​ស់​ចូ​ល​រួ​មថែ​រ​ក្សាសន្តិសុខសណ្ដាប់ធ្នាប់សាធារណៈឱ្យបានល្អជូនប្រជាពលរដ្ឋយើងក្នុងឱកាសបុណ្យអុំទូកអកអំបុកសំពះព្រះខែ និងបណ្ដែតប្រទីប។ អាជ្ញាធរគ្រប់លំដាប់ថ្នាក់បន្តអនុវត្តគោល​នយោ​បា​យ​ភូមិឃុំមានសុវត្ថិភាព ការគោរពច្បាប់ចរាចរណ៍និង ការបង្កើត ជូនប្រជាពលរដ្ឋរបស់យើង ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់បន្ថែមទៀត ឱ្យស្របទៅនឹងគោលការណ៍លឿ​នរហ័សតម្លា​ភា​ព​​និ​ងគណនេយ្យភាពបំផុត៕

ដោយ លោក ឆាយ ម៉ុត

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន