Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ខេត្ដព្រះសីហនុ ប្រារព្ធខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវាបុណ្យឯករាជ្យជាតិ៩វិច្ឆិកាទិវា​កំ​ណើ​​តកងយោធពលខេមរភូមិន្ទ

Published

on

AKP ខេត្តព្រះសីហនុ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — អាជ្ញាធ​រខេត្តព្រះសីហនុបានរៀបចំ​ប្រារ​ព្ធ​ពិ​ធី​អ​បអរសាទរខួបអនុស្សាវរីយ៍លើកទី៦៦ នៃទិវា​បុណ្យ​ឯករាជ្យជាតិ ០៩វិច្ឆិកា និង​ទិ​វា​កំ​ណើ​ត​នៃ​​កង​យោធពលខេមរភូមិន្ទ (០៩ វិច្ឆិកា ១៩៥៣- ០៩ វិច្ឆិកា ២០១៩)​ ដោយមា​នការអ​ញ្ជើញ​ចូ​ល​រួ​មពីឯកឧត្តម ជាម ហ៊ីម ប្រធានក្រុមប្រឹក្សា​ខេត្ត ឯកឧត្តម គួច ចំរើន អ​ភិបា​លខេត្ត​ព្រះ​សី​ហ​នុ នៅវេទិកាបុណ្យជាតិ៧ មករា ស្ថិតក្នុងសង្កាត់លេខ៣ ក្រុងព្រះសីហនុ។ 

ពិធីនេះបានប្រារព្ធឡើងកាលពីព្រឹកថ្ងៃសៅរ៍ ១៣កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ ដោយមានការ​និមន្ដ អញ្ជើញចូលរួមពីព្រះសង្ឃ មន្ត្រីរាជការ កងកម្លាំង​ប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្សានុ សិស្ស និស្សិត និង​ប្រជា​ពល​រដ្ឋ​យ៉ាង​ច្រើនកុះករ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានមានប្រសាសន៍ថា ០៩វិច្ឆិកា គឺជា​ទិវា​ប្រ​វ​ត្តិ​សា​ស្រ្ត ប្រពៃថ្លៃថ្លា ឧត្តុងឧត្តមបំផុត ដែលកម្ពុជាទទួលបានឯករាជ្យ សេរីភាព អអ​ធិប​តេ​យ្យ​​​ភា​ព​ពេញលេញពីអាណានិគមនិយមបារាំង ក្រោមស្នាព្រះហស្ថ និងព្រះរាជបូជនី​យកិ​ច្ច​ដ៏​ឧ​ត្តុ​ង្គ​ឧត្តម​របស់ព្រះករុណា ព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រ ព្រះបិ​តាឯ​ក​រាជ្យ បូរណភាពទឹកដី និងឯកភាពជាតិខ្មែរ ព្រះបរមរតនកោដ្ឋ ដ៏អង់អាចក្លាហាន និង​មហា​បុ​រ​សរដ្ឋដ៏ឆ្នើម ដែលបានបូជា​ព្រះកាយពល និងព្រះបញ្ញាញាណ ដើម្បីបុព្វហេតុឯករាជ្យ សេ​រី​ភា​ព អធិប តេយ្យភាព បូរណភាពទឹកដី នៃមាតុភូមិកម្ពុជា ពីអាណានិគមនិយមបារាំង ។  

ឯកឧត្តម បានបញ្ជាក់​ថា ក្នុងនាមរដ្ឋបាលខេត្តព្រះសីហនុ បន្តខិតខំបម្រើសេ​វាសា​ធា​រ​ណៈ​ជូនបង​ប្អូនប្រជាពលរដ្ឋនៅតាមក្រុង ស្រុក ឃុំ សង្កាត់ ទូទាំងខេត្ដឱ្យមានគុណភាព តម្លា​ភាព​និងភាពជឿជាក់ដើម្បីឱ្យប្រជាពលរដ្ឋមកទទួលសេវាបានទាន់ពេលវេលា។

ឯកឧត្តម អភិបាលខេត្ដបន្ដថា ក្រោមស្នាព្រហស្ថ និងគំរូវីរភាពដ៍ឧត្តុងឧត្តម ព្រះបញ្ញា​ញា​ណ​​ដ៍ឈ្លាសវៃរបស់ព្រះករុណាជាអម្ចាស់ជីវិតកំកល់លើត្បូង ពិសេសព្រះរា​ជបូនី​យកិ​ច្ចដ៍​ថ្លៃ​ថ្លា​​របស់ព្រះអង្គទាំងក្នុងផ្ទៃជាតិ និងឆាកអន្តរជាតិ  ធ្វើឱ្យមាតុភូមិបានរួចផុត​ពីអណានិគម​និយ​ម​បា​រាំង ប្រគល់ឯករាជ្យមកឱ្យកម្ពុជា ប៉ុន្តែកម្លាំងបរទេសមួយចំនួន នៅតែទន្ទ្រា​នរា​តត្បា​ត​ផ្ទៃ​ក្នុ​ង​ប្រទេសនៅឡើយ។

ដើម្បីភាពសុខសាន្តរបស់ប្រជាពលរដ្ឋ ព្រះអង្គបានបន្តនូវព្រះរាជបេសកកម្ម ក្នុងប្រតិ​បត្តិ​ការសាមគ្គី ដេញកំចាត់ពួកខ្មាំងសត្រូវជាបន្តបន្ទាប់ប្រកបដោយជោគជ័យ។ មិទ្ទិញ​រំលឹ​ក​ឡើ​​ង​វិញនូវមាទនភាពជាតិដ៍ឧត្តុងឧត្តម នៃខួបអនុស្សាវរីយ៍លើកទី៦៦ ទិវាឯក​រាជ្យ​ជាតិ​រ​ប​ស់​យើ​ង ក្នុងស្មារតីបង្កើនសាមគ្គីភាព ឯកភាពជាតិ ដោយរួមគ្នាអនុវត្តនូវគោលនយោបាយ និង​យុ​ទ្ធសាស្ត្រចតុកោណតំណាក់កាលកាលទី៤ របស់រាជរដ្ឋាភិបាលកម្ពុជា ក្រោមម្លប់​ដ៍ត្រ​ជា​ក់​រ​ប​ស់ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជា​ណា​ចក្រកម្ពុជា និងក្រោមការដឹកនាំប្រកបដោយប​ញ្ញាញាណសម្តេចអគ្គមហាសេ​នាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា សង្គមជាតិមានសុខស​ន្តិភា​ពពេ​ញ​លេ​ញ ធានាបាននូវស្ថេរភាពនយោបាយ សន្តិសុខ និងសណ្តាប់ធ្នាប់សង្គម ប្រទេ​សជា​តិមា​ន​កា​រអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ កាត់បន្ថយភាពក្រីក្រ ព្រមទាំងលើកកម្ពស់គោលនយោ បា​យប្រជាធិបតេយ្យ សេរីពហុបក្ស និងការគោរពសិទ្ធិមនុស្ស បច្ចុប្បន្នប្រជាពលរដ្ឋរ​ស់នៅ​ក្នុ​ង​ភា​ពសុខដុមរមនា ក្រោមដំបូល រដ្ឋធម្មនុញ្ញ” ជាតិ សាសនា ព្រះមហាក្សត្រ “។

លោកឧ​ត្តមសេនីយ៍ត្រី នូវ សំអុល មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសី​ហ​នុ បានរម្លឹកអំពីប្រវត្តិស្នាដៃរបស់កងយោធពលខេមរភូមិន្ទ ដែលទ​ទួលបានឯក​រាជ្យ​ពេញ​ប​រិ​បូ​រ​​ណ៍​​នៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣ ដោយចលនាតស៊ូរបស់កងទ័ព និងប្រជាជនគ្រប់​ស្រទា​ប់​វ​ណ្ណៈ និងក្រោមព្រះរាជបូជនីយកិច្ចដឹកនាំទាមទារ​ឯករាជ្យ​របស់ព្រះករុណា ព្រះបាទ​សម្តេច ព្រះ​នរោត្តម សីហនុ ព្រះមហាវីរក្សត្យ ព្រះបិតាឯករាជ្យជាតិ បូរណភាពទឹកដី និង​ឯ​ក​ភា​ព​ជា​តិ​ខ្មែ​រព្រះបរមរតនកោដ្ឋ។

​ជារៀងរាល់ឆ្នាំ​កងយោធពលខេមរភូមិន្ទ ប្រារព្ធធ្វើពិធីនេះឡើង ដើម្បីរម្លឹ​កនូវ​ប្រវ​ត្តិ​ស្នា​ដៃ​គំ​រូវីរៈភាព​ដ៏អង់អាចក្លាហាន ហ៊ានធ្វើពលីកម្មដ៏ធំធេងរបស់ប្រជាជន យុទ្ធជន យុទ្ធនារី​កម្ពុ​ជា​ ក្នុងបុព្វហេតុតស៊ូប្រយុទ្ធប្រឆាំងសត្រូវឈ្លានពានគ្រប់សម័យកាល ដើម្បី​ដណ្តើ​ម​ឯ​ក​រា​ជ្យ​ជូ​​ន​ជាតិមាតុភូមិ ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះសីហនុ បានអញ្ជើញ និមន្តព្រះសង្ឃ មន្ត្រីរាជ​ការ កងកម្លាំងប្រដាប់អាវុធ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត និងប្រជាពលរដ្ឋចូល​រួមពិសា​អំបុ​ក​ការពារជាតិ “ជាតិ សាសនា ព្រះមហាក្សត្រ”៕

ដោយ ងូ សុមុនី

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន