Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ក្រុមហ៊ុន អ​ & អេហ្វ ខេមបូឌា ប្រកាសពីការចូលរួមក្នុងកម្មវិធីសប្បុរសធម៌ សម្រាប់ឱកាសព្រះរាជពិធីបុណ្យអុំទូកស្អែកនេះ

Published

on

AKP ភ្នំពេញ ថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ២០១៩ — ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ចាប់ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុនអចលនទ្រព្យរបស់ប្រទេសចិន ដែលមានម៉ា​ក​ ​សញ្ញាលំដាប់លេខមួយនៅក្នុងប្រទេសកម្ពុជា នឹងចូលរួមរៀបចំកម្មវិធីសប្បុរសធម៌ នៅ​មាត់​ទន្លេ ខាងមុខព្រះបរមរាជវាំង និងនៅបរិវេណកោះពេជ្រ ដើម្បីបើកឱកាសឱ្យប្រជាពលរដ្ឋ​នៅ​រាជធានីភ្នំពេញក៏ដូចជានៅតាមបណ្ដាខេត្ដ អាចចូលរួមតាមរយៈការលេងល្បែងកម្សាន្ត សប្បាយៗគ្រប់ប្រភេទ ឈ្នះ រង្វាន់​​ទឹក​បរិសុទ្ធ កាដូ និងរង្វាន់របស់ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា ដែលនឹងធ្វើការបរិច្ចាគ​​ថវិកាទៅតាមចំនួនទឹកបរិសុទ្ធចំនួន១០សេនក្នុងមួយដប។

ជាមួយគ្នានេះ ក្រុមហ៊ុន អ & អេហ្វ ខេមបូឌា នឹងធ្វើការផ្តល់ជូននូវកាដូ និងរង្វាន់ ជូនដល់អ្នកចូលរួម​នៅទីកន្លែងរៀបចំកម្មវិធីដោយផ្ទាល់ ហើយសង្ឃឹមថាអ្នកទាំងអស់គ្នា​អាចចូលរួម​​ឱ្យបានច្រើន​កោះកុរ ដើម្បីរួមគ្នាអបអរសាទរពិធីបុណ្យអុំទូក និងធ្វើការបួងសួង​សម្រាប់​អនាគតជាមួយ​នឹងក្រុមហ៊ុន អ & អេហ្វ ខេមបូឌា។

ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ជាពិធីបុណ្យ​ប្រពៃណីជាតិខ្មែរ ដែលប្រារព្ធធ្វើឡើងចាប់ពីថ្ងៃទី១០ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅក្នុងរាជធានីភ្នំពេញ។ ពិធីបណ្យនេះ ត្រូវបានប្រជាជនកម្ពុជា​ប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែជារៀងរាល់ឆ្នាំនៅថ្ងៃពេញបូណ៌មី ពោលគឺថ្ងៃ១៥​កើត ខែកក្តិក ស្របពេលនឹងបញ្ចប់នូវរដូវវស្សាក្នុងមួយឆ្នាំនេះ និងរដូវនេសាទត្រីបាន​ឈាន​មកដល់តំណាងឱ្យសុភមង្គល ភាពសម្បូរសប្បាយ និងសុខដុមរមនាពេញមួយឆ្នាំ៕​

ដោយ ប៉ាល់ សុង

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន