រូបថតប្រចាំសប្តាហ៍៖ អំបុក គឺជាចំណីប្រពៃណីមួយរបស់ខ្មែរ

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ —

អំបុក គឺជាចំណីអាហារប្រពៃណីខ្មែរមួយ ដែលផលិតចេញពីស្រូវថ្មី។ គេនិយមធ្វើអំបុកនៅរដូវប្រមូលផលស្រូវ ជាពិសេសនៅពេលដែលប្រារព្ធព្រះរាជពិធីបុណ្យអុំទូក បណ្តែតប្រទីប និងសំពះព្រះខែ អកអំបុក។ ជាទូទៅ គេពិសាអំបុកជាមួយចេក រឺ ទឹកដូងខ្ចី និងស្ករ រឺយកទៅលីងជាមួយកំពឹសតូចៗរហូតដល់ស្រួយ ។

សូមស្វែងយល់អំពីដំណើរការ នៃការធ្វើអំបុក តាមរយៈរូបភាពទាំងនេះ ។

រូបថត៖ ខឹម សុវណ្ណារ៉ា ឃុត សៅ និង ឯល វឌ្ឍនៈ