Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

ឯកឧត្តម គួច ចំរើន បើកកិច្ចប្រជុំ ត្រៀមរៀបចំបើកការដ្ឋានសាងសង់ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ

Published

on

AKP ព្រះសីហនុ  ថ្ងៃទី០៨ ខែវិច្ឆិកា  ឆ្នាំ២០១៩ — ឯកឧត្តម គួច ចំរើន អភិបាល នៃគណ: អភិបាលខេត្តព្រះសីហនុ  បើកកិច្ចប្រជុំ ត្រៀមរៀបចំបើកការដ្ឋានសាងសង់ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុ នៅសាលាខេត្ត ព្រះសីហនុ នារសៀលថ្ងៃសុក្រ ១២កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស ២៥៦៣ ត្រូវនឹងថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩។
ឯកឧត្តម គួច ចំរើន អភិបាលខេត្តព្រះ សីហនុ បានធ្វើការណែនាំដល់ក្រុមហ៊ុន និងកងកម្លាំងវិស្វកម្ម បន្តយកចិត្តទុក ដាក់ឈូសឆាយសម្រូលចរាចរណ៍ផ្លូវធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ។ ម្យ៉ាងទៀតការឈូសឆាយ សាងសង់ផ្លូវ ត្រូវយកនិយាមការជាគោល ដើម្បីឱ្យដំណើរការសាងសង់ផ្លូវទាំង ៣៤ខ្សែ ទទួលបានលទ្ធផលល្អ។ រដ្ឋបាលខេត្តព្រះសីហនុ គ្រោងបើកការដ្ឋាននៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០១៩ខាងមុខ ក្រោមអធិបតីភាព សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា។

សូមបញ្ជាក់ថា ក្រុមហ៊ុន និងអង្គភាព ដែលត្រូវចូលមកសាងដង់ផ្លូវ ៣៤ខ្សែ ក្នុងក្រុងព្រះសីហនុមានដូចជា៖ ១-ក្រុមហ៊ុន រ៉ូយ៉ាល់ មេគង្គ ខនស្ត្រាក់ សិន & ឌីវេឡុបមេន, ២-កងវិស្វកម្មសម្តេចតេជោ ហ៊ុន សែន ខេត្តសៀមរាប, ៣-ក្រុមហ៊ុន ហេង សម្បត្តិ,៤-កងវិស្វកម្មលេខ១៧៨ ស្ពាន-ថ្នល់,៥- ក្រុមហ៊ុន  SCE ,៦-ក្រុមហ៊ុន VT Engineering & Construction , ៧-ក្រុមហ៊ុន សាជីវកម្ម ពិស្ណុការ អន្តរជាតិ, ៨- ក្រុមហ៊ុន K.B.H Construction Co, Ltd ៕

ដោយ ងូ សុមុនី

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន