Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

កម្ពុជា-អូស្រ្តាលី ពិភាក្សាពីផែនការហិរញ្ញប្បទាន សម្រាប់វិនិយោគនៅកម្ពុជាឆ្នាំ២០២០-២០​២​៤​

Published

on

AKP ភ្នំពេញ ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នា​យ​​ករដ្ឋមន្ត្រី និងជាអគ្គលេខាធិការ គណៈ​កម្មាធិ​ការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា​នៃ​ក្រុ​ម​ប្រឹ​ក្សា​អភិវឌ្ឍន៍កម្ពុជា បានទទួល ជួបពិភាក្សាការងារជាមួយលោកស្រី Julie Heckscher មន្ត្រី​ជាន់​ខ្ពស់ទទួលបន្ទុកកិច្ចសហ ប្រតិបត្តិការអន្តរជាតិក្នុងតំបន់អាស៊ីអាគ្នេយ៍ នៃក្រសួង​ការ​ប​រទេ​ស និងពាណិជ្ជកម្មអូស្ត្រាលី ដើម្បីពិភាក្សាអំពីផែនការហិ​រញ្ញប្បទានសម្រាប់​វិនិ​យោ​គ​​នៅ​ក​ម្ពុជា (Aid Investment Plan) ឆ្នាំ២០២០-២០២៤ ដែលនឹងអនុម័តនាពេលខាងមុខ។

ក្នុងជំនួបពិភាក្សាកាលពីរសៀលថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០​១​៩ ​នៅ​ទី​ស្តី​កា​រ​ក្រុ​មប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​  ក៏មា​ន​រ​បៀ​បវារៈ​មួ​យ​ផ្សេ​ង​ទៀត គឺការផ្លាស់ប្តូរយោបល់ និងស្វែងយល់លើកាលានុវត្តភាព ថ្មីសម្រាប់ កិច្ច​ស​ហ​ប្រតិបត្តិការអភិវឌ្ឍ។

លោកស្រី Julie Heckscher បានថ្លែងអំណរគុណចំពោះភាពជាដៃគូនិងកិច្ច​សហ​ប្រតិ​ប​ត្តិ​ការល្អរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។ ទន្ទឹមនឹងនេះ លោ​ក​ស្រី Julie Heckscher បានបញ្ជាក់អំពី ការបន្ត​គាំទ្រដល់ការអភិវឌ្ឍនៅកម្ពុជា តាមរយៈ​ផែន​ការ​ហិរញ្ញប្បទានសម្រាប់វិនិយោគនៅកម្ពុជា ឆ្នាំ២០២០-២០២៤ មានគោលដៅដូចជា៖១. ជំរុ​ញ​សេវាសាធារណៈប្រកបដោយនិរន្តភាពនិង​បរិយាប័ន្ន, ២.កំណើនសេដ្ឋកិច្ចប្រកបដោយ​ភាព​រឹងមាំ និងបរិយាប័ន្ន, ៣. ដំណើរការរៀបចំគោលនយោបាយ​សាធារណៈប្រកបដោយ​ប្រសិទ្ធ​ភា​ព និងតម្លាភាព ។

ឯកឧត្តម ឈៀង យ៉ាណារ៉ា រដ្ឋមន្ត្រី​ប្រតិភូ​អម​នា​យ​​ករដ្ឋមន្ត្រី និងជាអគ្គលេខា​ធិការ​គណៈ​​កម្មាធិ​ការនីតិសម្បទា និងអភិវឌ្ឍន៍កម្ពុជា​នៃ​ក្រុ​ម​ប្រឹ​ក្សា​អភិវឌ្ឍន៍កម្ពុជាបា​នថ្លែងអំណរ​គុណ​​យ៉ាងជ្រាលជ្រៅចំពោះប្រជាជន និងរដ្ឋាភិបា​ល​អូ​ស្ត្រាលី​​ដែលបានជួយអភិវឌ្ឍ​ន៍កម្ពុ​ជា ហើយ​យើងនឹងបន្តគាំទ្រការអភិវឌ្ឍនៅកម្ពុជាលើវិស័យសំខាន់ៗរួមមាន៖  វិស័យហេដ្ឋារចនា​សម្ព័ន្ធ វិស័យកសិកម្ម វិស័យអប់រំនិងសុខាភិបាល ព្រមទាំងវិស័យអភិបាលកិច្ច។

បន្ថែមលើនេះ ឯកឧត្តមរដ្ឋមន្ត្រី​បានបញ្ជាក់ថា ផែនការហិរញ្ញប្ប​ទាន​សម្រា​ប់​វិ​និ​យោ​គ​នៅ​កម្ពុជា ឆ្នាំ២០២០-២០២៤ នឹងជួយកម្ពុជាឱ្យសម្រេច​គោលដៅជាប្រទេសមានចំណូល​មធ្យ​ម​​កម្រិតខ្ពស់នៅឆ្នាំ ២០៣០ និងជាប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០។

គួរបញ្ជាក់ផងដែរថា ក្នុងរយៈពេល ៥ឆ្នាំចុងក្រោយ រដ្ឋាភិបាលអូស្ត្រាលីបា​នផ្តល់​ហិរ​ញ្ញ​ប្បទានប្រមាណ ៥៦លានដុល្លារអាម៉េរិកក្នុ​ងមួយឆ្នាំដល់កម្ពុជា ដែលបានចូលរួមចំណែ​កធំ​ធេ​​ងក្នុ​ងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចរបស់កម្ពុជា។

គួររម្លឹកថា ជំនួបពិភាក្សាការងារនោះក៏មានការចូលរួមពីលោកជំទាវ Angela Corcoran ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជា និងលោក Luke Amold អនុ​ប្រធា​នបេ​ស​ក​ក​ម្មនៃស្ថានទូតអូស្ត្រាលីប្រចាំនៅកម្ពុជា និងជាប្រធានទទួលបន្ទុកកិច្ច​ស​ហប្រ​តិប​ត្តិកា​រអ​ន្តរ​ជាតិអូស្ត្រាលីផងដែរ៕

ដោយ គង់ សិរីរ័ត្ន

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន