Connect with us
[better-ads type='banner' banner='357920' ]

ព័ត៌មានជាតិ

អាជ្ញាធរ​ខេត្ត​សៀមរាប​បានត្រៀមលក្ខណៈរួចរាល់សម្រាប់រៀប​ចំពីធីបុណ្យ​អុំ​ទូក​ រៀបចំសណ្ឋាប់ធ្នាប់ និង​ការរៀបចំតុបតែង​លម្អសោភណភាព​

Published

on

AKP សៀមរាប ថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩ — លោក លី សំរិទ្ធ អភិបាលរង​ខេត្ត និងជាអ្នកនាំពាក្យរដ្ឋបាលខេត្តសៀមរាប​បានឱ្យដឹងនៅរសៀលថ្ងៃទី០៨ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា ខេត្តសៀមរាបនឹងរៀបចំពិធីបុណ្យ​អុំ​ទូក​ បណ្តែត​ប្រទីប ​និងសំពះ​ព្រះ​ខែ ​អក​អំបុក ពីថ្ងៃទី១០ ដល់ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នំា២០១៩ នៅតាមដងស្ទឹងសៀមរាប ​ដូចគ្នានឹងរាជធានីភ្នំពេញដែរ។
លោកបានបន្តថា បច្ចុប្បន្ននេះអាជ្ញាធរ ខេត្តកំពុងតែធ្វើការតុបតែងសោភណភាពឱ្យ មានភាពស្រស់បំព្រងទំាងភ្លើងបំភ្លឺផ្លូវ សណ្ឋាប់ធ្នាប់ ដែលរហូតមកដល់ថ្ងៃទី០៨នេះ ស្ទើររួចរាល់ទំាងស្រុងហើយ។

លោក​បាន​បញ្ជាក់ថា មូលហេតុដែល​ខេត្តសៀមរាប​រៀបពិធីបុណ្យ​អុំទូក​ បណ្តែត​ប្រទីប និង​សំពះ​ព្រះ​ខែ ​អក​អំបុក ថ្ងៃតែមួយជាមួយរាជធានីភ្នំពេញ ដោយសារតែ ខេត្តសៀមរាប ជាខេត្តទេសចរណ៍ខុសពីខេត្តផ្សេងៗ ដូច្នេះយើងចង់បង្ហាញឱ្យភ្ញៀវទេសចរ អន្តរជាតិដែលគេបានដើរទស្សនាប្រាសាទបុរាណហើយនោះ បាន​ឃើញពីប្រពៃណីទំនៀម ទម្លាប់របស់ខ្មែរជាក់ស្តែង។ ចំពោះថ្លៃសណ្ឋាគារ និងម្ហូបអាហារ មន្រ្តីជំនាញបានណែនំា មិនឱ្យឡើងថ្លៃហួសហេតុពេកនោះទេ ផ្ទុយទៅវិញសណ្ឋាគារមួយចំនួនក៏បាន ប្រកាសចុះតម្លៃស្នាក់នៅក្នុងពិធីបុណ្យអុំទូកនេះ ចំពោះម្ហូបអាហារត្រូវលើកកម្ពស់ ផ្នែកអនាម័យ ជានិច្ចដើម្បីធានាឱ្យបាននូវសុវត្ថិភាពចំណីអាហារជូនភ្ញៀវទេសចរ ក៏ដូចជាប្រជាពលរដ្ឋខ្មែរយើងដែលបានមកកម្សាន្តនៅខេត្តសៀមរាប។
ឯកឧត្តម ប្រាក់ សុភ័ណ្ឌ ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប​ បានមានប្រសាសន៍ឱ្យដឹងដែរថា សម្រាប់ពិធីបុណ្យអុំទូកនៅខេត្តសៀមរាបនេះ សហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប បាន​ចូលរួមរៀបចំកន្លែងកម្សាន្តមួយ ចំនួននៅតាមដងស្ទឹងសៀមរាប​នៅតំបន់ជិតផ្សារចាស់ ដែលនៅក្នុងតំបន់នេះមាន​កម្មវិធីកម្សាន្តជាច្រើន ដូចជាកម្មវិធីតោះតោះលេងទឹក ដោយមានដាក់ពាងទឹក នៅអបសងខាងផ្លូវ និងនៅផ្នែកខាងលើមានបំពាក់បំពងជ័រ សម្រាប់បាញ់រាំលេងសប្បាយ មានកម្មវិធីជិះទូកទេសចរណ៍តូចៗនៅតាម ដងស្ទឹងដែលមានសំឡេងកណ្តឹង បន្លឺចេញពីដើម ឈើនៅតាមដងស្ទឹងយ៉ាងពិរោះ ហើយពេលរាត្រីមានបំភ្លឺភ្លើងពណ៌ យ៉ាងស្រស់ ស្អាតផងដែរ។ បើយើងមកការតុបតែងរបស់អាជ្ញាធរខេត្តសៀមរាបឆ្នាំនេះ គឺមានភាពប្លែក ជាងឆ្នាំមុនបន្តិចដោយមានបានយកឧបករណ៍ប្រើប្រាស់សម្រាប់ធ្វើនេសាទពីបុរាណមកចាប់លម្អជាមួយនឹងភ្លើងពណ៌ ដែលធ្វើឱ្យមានភាពស្អាតនិងគួរឱ្យការចាប់អារម្មណ៍ផងដែរ។

ជាមួយគ្នា ដើម្បីឱ្យបរិស្ថានអនាម័យនៅក្នុងក្រុងសៀមរាបមានភាពស្អាតជានិច្ច ទំាងថ្ងៃធម្មតា និងថ្ងៃបុណ្យផងនោះ។ នៅក្នុងពិធីបុណ្យអុំទូក បណ្តែត​ប្រទីប​ និងសំពះ​ព្រះ​ខែ ​អក​អំបុក អាជ្ញាធរបានដាក់ធុងសំរាមខ្នាតមធ្យម ធុងធំជាច្រើនស្រាប់រួមជាមួយក្រុម អ្នកដើរសម្អាតជាប្រចំា និងមានធ្វើខិត្តប័ណ្ណជាសារអប់រំអំពីបរិស្ថានរាប់ពាន់ សន្លឹកទៀតសម្រាប់ចែកជូនប្រជាពលរដ្ឋ។ ដើម្បីធ្វើយ៉ាង​ណាឱ្យបរិស្ថានអនាម័យ​នៅក្នុងពិធីបុណ្យអុំទូកនេះមាន​ភាព​ស្អាតជានិច្ច។
ឯកឧត្តមបាន​អំពាវនាវ​ឱ្យប្រជា​ពលរដ្ឋសូម​ចូល​រួម​ជាមួយ​អា​ជ្ញា​ធរ ​ក្នុងការធ្វើ​ឱ្យ​បរិស្ថានស្អាតជានិច្ច ដូចជាការបោះចោល​សំរាម​ទៅក្នុងធុងសំរាមឱ្យបានត្រឹមត្រូវដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ដឹង​ជញ្ជូន​ចេញ​៕

ដោយ ឃុត សៅ

រក្សាសិទ្ធិគ្រប់យ៉ាងដោយក្រសួងព័ត៌មាន