សម្ដេចតេជោ ហ៊ុន សែន លើកឡើងពីកង្វល់ នៃការខ្វះខាតថាមពលអគ្គិសនី ប្រើប្រាស់នៅឆ្នាំក្រោយ

AKP ភ្នំពេញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បាន បង្ហាញពីកង្វល់នូវការខ្វះខាតនៃថាមពលអគ្គិសនី ដើម្បីបម្រើការផ្គត់ផ្គង់សេចក្ដីត្រូវ​កា​ររ​ប​ស់​ប្រ​​​​ជាពលរដ្ឋនៅឆ្នាំ២០២០ ដោយសារវារីអគ្គិសនី មិនមានទឹកប្រើប្រាស់គ្រប់គ្រាន់ ដែល​អាច​បំ​​ពេ​ញតម្រូវការផលិតថាមពល  តែ​ទោះបីយ៉ាងណាក្ដីក៏​សម្តេច​តេ​ជោ បាន​ជំរុញឱ្យ​ក្រសួង​រ៉ែ​និ​ង​ថាមពលធ្វើការ​ទាំងយប់ទាំង ​ថ្ងៃ​ដើម្បីឱ្យ​ការសាងសង់​រោង ចក្រ​អគ្គិសនី​ដើរ​ដោយ​ប្រេង​ខ្មៅ​ ៤០០ មេ​ហ្គា​វ៉ា​ត់​ដំណើរការបាន​នៅក្នុង​ខែឧសភា ឆ្នាំ២០២០​ខាងមុខ​។

ក្នុងពីធីផ្សព្វផ្សាយ និ​ង​ប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «ផែនការយុទ្ធសាស្ដ្រ​អ​ភិវ​ឌ្ឍ​ន៍​​​​ជាតិ ២០១៩-​២០២៣» នាព្រឹកថ្ងៃព្រហស្បតិ៍ ១១កើត ខែកត្តិក ឆ្នាំកុរ ឯកស័ក ព​.​ស. ២៥៦៣ ត្រូវនឹង​ថ្ងៃទី​០​៧​ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅសណ្ឋាគារសុខាភ្នំពេញ សម្ដេ​ច​តេ​ជោ ហ៊ុន សែន បានថ្លែ​ង​ថា អ្វីដែល​ជាការ​កង្វល់​គឺ​នៅត្រង់ថា​ វា​រី​អគ្គិសនី​របស់​យើង​ចាប់ផ្ដើម​ខ្វះខាត​ទឹក​ទៀ​ត​ហើ​យ​។ ​សម្ដេចតេជោបានបញ្ជាក់ថា បើតាម​តួលេខ​ដែលរដ្ឋមន្ត្រីក្រសួងរ៉ែ និង​ថាមពល បាន​ផ្ញើឱ្យសម្ដេច​ជា​រៀងរាល់ថ្ងៃ ​ឥឡូវ​​​នៅពេល​ម្សិលមិញ​នេះ ​ការផលិត​អគ្គិសនី​របស់​យើង​ដែលមាន​កម្លាំងង​រហូតដល់ ១.៣២៨ ម៉េ​​ហ្គា​វ៉ា​ត់ ​ឥឡូវ​ដើរ​បានតែ​១៨៤ មេ​ហ្គា​វ៉ា​ត់ ទៅ ៦៨៧ មេ​ហ្គា​វ៉ា​ត់​តែប៉ុណ្ណោះ ​អីចឹងទេ​ស្ថា​ន​ភា​ព​​នេះ​មិនទាន់​ដល់​ខែប្រាំង​ផង។ ប៉ុន្តែ​ស្ថានភាពបានធ្លាក់ចុះ​ហើយ​អញ្ចឹងទេ​អគ្គិសនី​របស់​យើ​ង​​នឹងមាន​បញ្ហា​ទៀត​។ សម្តេច​តេ​ជោ​បាន​បន្តថា ​ពិត​ហើយ​យើង​បាន​បង្កើន​នូវ​ថាមពល​មួយ​ចំនួ​ន​ ដូចជា​រោងចក្រ​ដើរ​ដោយ​ធ្យូងថ្ម ​ដើរ​ដោយ​ពន្លឺព្រះអាទិត្យនិងការ​នាំចូល​បន្ថែមទៀត។​ សម្តេច​តេជោនាយករដ្ឋមន្ត្រីបាន​បន្ថែម​ថា​ សម្តេច​បាន​ជួប​ជាមួយ​លោក ថង​លួ​ន ស៊ី​សូ​លី​​ត នាយករដ្ឋមន្ត្រី​ឡាវ ​អំពី​ការផ្តល់​អគ្គិសនី​ពីវារីអគ្គិសនី​ដន​សា​ហុង​របស់​ឡាវ ២០០ មេហ្គា​វ៉ា​ត់ ប៉ុន្តែ​បច្ចុប្បន្ននេះ ​ទឹក​វា​ទាប​មិនអាច​រុញ​តួក​ប៊ី​ន​បាន​ទៀត​។ ប៉ុន្តែ​នាយករដ្ឋមន្ត្រី​ឡាវ​បាន​ស​ន្យា​ថា ​នឹង​ទាញ​ភ្លើង​ពី​កន្លែង​ផ្សេ​ង​ផ្តល់​ឱ្យ​កម្ពុជា​ឱ្យ​បាន ២០០ មេ​ហ្គា​វ៉ា​ត់។ ដូច្នេះ​យើង​ត្រៀម​ទិញ​ភ្លើង​ពី​វៀតណាម​បន្ថែមទៀត និង ពី​ឡាវ​បន្តទៀត ។ ​សម្តេច​តេជោថ្លែងទៀតថា ​​អគ្គិសនី​ដែល​​រាជរដ្ឋាភិបាល​បាន​ទិញ​សម្រាប់​បម្រើឱ្យ​រាជធានី​ភ្នំពេញ​ចំនួន ៤០០ មេ​ហ្គា​វ៉ា​ត់ គឺ​រៀបចំ​តាម​ការគ្រោង​រួចរាល់​នៅចុងខែ​មេសា​ រដ្ឋាភិបាល​បាន​បោះ​លុយ​ចេញ​ជិត ៤០០ លាន​ដុល្លា​រ​ដោ​យ​​ទិញ​ម៉ាស៊ីន​អគ្គិសនី​ពី​អាល្លឺម៉ង់​ចំនួន ២០០ មេ​ហ្គា​វ៉ា​ត់ ​និង​ពី​ហ្វាំ​ង​ឡង់​ដ៍​ចំនួន ២០០ មេ​ហ្គា​វ៉ា​ត់ ​សរុប​ទាំងអស់​៤០០​មេ​ហ្គា​វ៉ា​ត់​យកមក​ដាក់​ជាប់​នៅ​ភ្នំពេញ គឺនៅ​ស្រុកល្វាឯម​ ដើម្បី​រុញ​ភ្លើង​ចូល​ទីក្រុង​ភ្នំពេញ​ដើម្បី​ធានាថា​ភ្នំពេញ​មិនត្រូវ​កាត់ភ្លើង​ទៀត​ទេ។ ​ជាមួយនេះ​ សម្តេច​តេ​ជោ​​ក៏បានជំរុញ​ឱ្យ​រដ្ឋមន្ត្រីក្រសួងរ៉ែ និងថាមពល  បង្កើន​ការសាងសង់​រោងចក្រ​នៅ​ល្វាឯម​នេះ​ទាំ​ងយប់​ទាំង​ថ្ងៃ ​ដើម្បីឱ្យ​អគ្គិសនី ៤០០ មេ​ហ្គា​វ៉ា​ត់​នេះ វាម​កបាន​លឿន​ជាង​មុន ​កុំ​ធ្វើការ​តែ​ថ្ងៃ​ ​គឺ​ត្រូវ​បង្កើន​ការធ្វើការ​ទាំងថ្ងៃ​ទាំងយប់ ​បង្កើន​ចំនួន​កម្មករ​ចូលធ្វើ​នៅ​ការដ្ឋាន​នោះ។ ​សម្តេ​ច​​​តេ​ជោ​នាយករដ្ឋមន្ត្រី​ក៏បាន ​អំពាវនាវ​ឱ្យ​ម្ចាស់​សណ្ឋាគារ​ទាំងឡាយ​ដែលមាន​ម៉ាស៊ីនភ្លើង​ខ្លួនឯង ​នៅពេលដែល​មានការ​ចាំបាច់​ហើយ​ត្រូវ​កាត់​ភ្លើងនោះ ​ត្រូវ​ប្រើប្រាស់​ម៉ាស៊ីន​របស់ខ្លួន​បណ្ដោះ​អាសន្ន​សិន ​ទម្រាំ​ដល់​រដ្ឋ​រឹង​ដៃ​រឹង​ជើង​តម្លើង​អគ្គិសនី​បាន គឺ​យើង​ផ្គត់ផ្គង់​អគ្គិសនី​ចូល​បាន​ចាប់ពី​ខែឧសភា ដើម្បី​ដោះស្រាយបាន​បញ្ហា​ហើយ​យើង​មិនមាន​ការ​កាត់​ភ្លើង​នៅ​រាជ​ធា​នី​ភ្នំពេញ៕​

ដោយ ជឹម ណារី