ឯកឧត្តម លី វ៉ាន់ហុង និងគណៈប្រតិភូ អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយអនុប្រធានអចិន្ត្រៃយ៍ គណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ

AKP ហូជីមិញ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០១៩ —

ឯកឧត្តម លី វ៉ាន់ហុង ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកអគ្គនាយករដ្ឋបាល និងហិរញ្ញវត្ថុ ក្រសួងព័ត៌មាន ដឹកនាំ គណៈប្រតិភូក្រសួងព័ត៌មាន អញ្ជើញចូលជួបសម្តែងការគួរសម និងពិភាក្សាជាមួយឯកឧត្តម Le Thanh Liem អនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មាធិការប្រជាជនទីក្រុងហូជីមិញ នៃសាធារណរដ្ឋសង្គមនិយមវៀតណាម នារសៀលថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅទីក្រុងហូជីមិញ ។

រូបថត៖ ខឹម សុវណ្ណារ៉ា