សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន អនុញ្ញាតឲ្យព្រះរាជអាជ្ញា និងរដ្ឋអាជ្ញានៃបណ្តាប្រទេសអាស៊ាន និងចិន ចូលជួបសម្តែងការគួរសម មុនបើកកិច្ចប្រជុំ

AKP សៀមរាប ថ្ងៃទី០៦ ខែវិច្ឆិកា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អនុញ្ញាតឲ្យគណៈ​ប្រតិភូ​ព្រះរាជអាជ្ញា រដ្ឋអាជ្ញា នៃបណ្តាប្រទេសអាស៊ាន និងចិន ដឹកនាំដោយលោកជំទាវ HAJAH ZURAINI BINTI HAJI SHARBAWI អគ្គព្រះរាជអាជ្ញា នៃប្រទេស​ប្រ៊ុយណេដារ៉ូសាឡឹម ចូលជួបសម្តែងការគួរសម មុនបើកកិច្ចប្រជុំកំពូល​ព្រះរាជអាជ្ញាអាស៊ាន-ចិន លើកទី១២ ដែលប្រារព្ធធ្វើនៅខេត្តសៀមរាប នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី០៦ ​​   ខែវិច្ឆិកា ឆ្នាំ២០១៩ ។

រូបថត៖ ហ៊ុន យុទ្ធគុណ