សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់មាតុភូមិវិញដោយសុវត្ថិភាព

AKP ភ្នំពេញ ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ —

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់កម្ពុជា អញ្ជើញមកដល់មាតុភូមិវិញដោយសុវត្ថិភាព នាព្រឹកថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ បន្ទាប់បានអញ្ជើញទៅចូលរួមកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធនានា នៅទីក្រុងបាងកក ប្រទេសថៃ ។

អញ្ជើញទទួលស្វាគមន៍ដំណើរវិលត្រឡប់សម្ដេច និងគណៈប្រតិភូនៅឯព្រលានយន្តហោះអន្តរជាតិភ្នំពេញ មានវត្តមាន សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ព្រមទាំងសម្ដេច ឯកឧត្តម លោកជំទាវ ជាឧបនាយករដ្ឋមន្ត្រី ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី និងថ្នាក់ដឹកនាំនៃរាជរដ្ឋាភិបាលជាច្រើនរូប និងឯកអគ្គរាជទូតថៃ ប្រចាំកម្ពុជា ។

រូបថត៖ កុក គី