ព្រឹត្តិការណ៍”ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើមលើកទី៤” បានបើកសម្ពោធជាផ្លូវការ​នៅ​រាជ​ធានីភ្នំពេញ 

AKP ភ្នំពេញ ថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩ — ដើម្បីឱ្យប្រជាជនកម្ពុជាយល់ដឹ​ងពីប្រទេស​ចិន​ដែ​ល​​កាន់តែអស្ចារ្យ នាថ្ងៃទី០​៤ ខែវិច្ឆិកា ពិធីសម្ពោធបើកព្រឹត្តិការណ៍”​ដំណើរ​ភាព​យន្ត​ច​ល័​ត​ចិ​ន​-កម្ពុជាដ៏ឆ្នើមលើកទី៤”ដែលរៀបចំដោយស្ថានទូតនៃសា​ធារណរដ្ឋ​ប្រជាមានិ​តចិន​ប្រចាំ​នៅ​ក​ម្ពុជា សហការជាមួយវិទ្យុមិត្តភាពកម្ពុជាចិននៃអគ្គស្ថានីយ៍វិទ្យុទូរទស្សន៍មជ្ឈិមចិន ក្រ​សួ​ង​​វប្ប​ធម៌និងវិចិត្រសិល្បៈ ក្រុមហ៊ុនភាពយន្តចិនគ្រុប និងសារពត៌មាន Fresh News បាន​ប្រារ​ព្ធ​ធ្វើ​​ឡើងនៅសាលសន្និសីទចតុមុខ។

ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា លោក​ជំទាវ​កិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួ​ង​ទំ​នា​ក់​ទំ​ន​ង​ជា​មួ​យ​រដ្ឋសភា ព្រឹទ្ធសភា និងអធិការកិច្ច ឯកឧត្តម ឯក សំអុល ប្រធានស​មាគមមិត្ត​ភាព​កម្ពុ​ជា​ចិ​ន អ្នកតំណាងនៃបណ្តាក្រសួងផ្សេងៗទៀត ព្រមទាំងសហគ្រិនកម្ពុជាចិន តំណាងសមាគ​ម​ស​​ម្ព័ន្ធខ្មែរចិននៅកម្ពុជា និងលោកគ្រូអ្នកគ្រូសិស្សានុសិស្សនៃវិទ្យាស្ថានខុងជឺ សរុប​ទាំង​អស់​ជា​ង ៨០០នាក់បានមានវត្តមានចូលរួមក្នុងកម្មវិធីបើកសម្ពោធនេះ ហើយបានទស្សនានូវភាព​យ​​ន្ត​​ចិនដែលមានចំណងជើងថា“មួយគីឡូម៉ែត្រចុងក្រោយ” ដែលបញ្ចូលសម្លេង ជាភា​សាខ្មែ​រ។

ឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតចិន បានថ្លែងថា ទំនាក់ទំ​នង​រវា​ង​ប្រ​ទេ​ស​និង​ប្រ​ទេ​ស​ស្ថិតនៅក្រោមការស្រឡាញ់គ្នាទៅវិញទៅមកនៃប្រជាជន ហើយការស្រឡាញ់​គ្នាទៅវិញ​ទៅ​​ម​កនៃប្រជាជនស្ថិតក្រោមការយល់ចិត្តគ្នាទៅវិញទៅមក។​ថ្នាក់ដឹកនាំកំពូលនៃប្រទេស​ទាំ​ង​​ពីរបានចាក់ទុកឆ្នាំ២០១៩ ជាឆ្នាំវប្បធម៌ ទេសចរណ៍រវាងកម្ពុជា និងចិន គឺដើម្បីជំរុញកិ​ច្ចទំ​នាក់​ទំនងមនុស្សសាស្រ្តនៃប្រទេសទាំងពីរកា​ន់តែល្អប្រសើរ។

ព្រឹត្តិការណ៍ដំណើរចាក់បញ្ចាំង​ភាពយន្តបានធ្វើឱ្យប្រជាពលរដ្ឋកម្ពុជាដែលរស់នៅឆ្ងា​យ​ពីទីក្រុងអាចចូលរួមទស្សនាភាពយន្តឆ្នើមរវាងកម្ពុជា ចិនតាមទម្រង់ខុសៗ​គ្នានៅក្បែរ​ភូមិ​ដ្ឋាន អាស្រ័យហេតុនេះក៏ទទួលបានការស្វាគមន៍យ៉ាងច្រើន និងកក់ក្តៅ។ អាចនិយា​យបា​ន​ថា ជាការជំរុញសាកល្បងគុណភាពនៃកិច្ចទំនាក់ទំនងវប្បធម៌សិល្បៈនៃប្រទេសទាំងពីរ ហើ​យ​​ព្រឹត្តិការណ៍​”ដំណើរចាក់បញ្ចាំងភាពយន្តឆ្នើមកម្ពុជា ចិន” ក៏កំពុងតែចូលរួម​ជួយ​ផ្តល់​នូវ​អត្ថ​ប្រ​យោជន៍យ៉ាងសកម្មក្នុងកិច្ចជំរុញផ្នែកយល់ដឹងអំពីចិនបច្ចុប្បន្នដល់ប្រជាពលរដ្ឋកម្ពុជា។

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានលើកឡើង​ក្នុងសុន្ទរ​កថា​បើកព្រឹ​ត្តិ​កា​​រណ៍”ដំណើរភាពយន្តចល័តចិនកម្ពុជាដ៏ឆ្នើមលើកទី៤”ថា ចាប់តាំងពីឆ្នាំ២០១៦មក ព្រឹត្តិកា​រ​ណ៍​​“​ដំណើ​រភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម”ដែលបានរៀបចំឡើ​ងដោយវិទ្យុ​មិត្តភាពក​ម្ពុជា​ចិ​ន ដោយសហការជាមួយនាយកដ្ឋានសិល្បៈ ភាពយន្ត និងផ្សព្វផ្សាយវប្បធម៌នៃក្រសួងវប្ប​ធម៌​​និងវិចិត្រសិល្បៈរបស់កម្ពុជា បានចាក់បញ្ចាំងអស់រយៈពេល៣ឆ្នាំជាប់ៗគ្នារួចមកហើយ ដែ​ល​បានគ្របដណ្ដប់ខេត្ត-ក្រុងចំនួន២០នៅក្នុងប្រទេសកម្ពុជា ហើយបានចាក់បញ្ចាំងជូន​បង​ប្អូ​ន​ប្រជាជនខ្មែរជិត១០ម៉ឺននាក់ នៅតាមតំបន់នីមួយៗបានចូលរួមទ​ស្សនា។​

តាមរយៈ​ព្រឹត្តិ​ការ​ណ៍ “ដំណើរភាពយន្តចល័តចិន-កម្ពុជាដ៏ឆ្នើម”នេះ យើងអាចមើ​ល​ឃើ​​ញថា វិទ្យុមិត្តភាពកម្ពុជាចិន មិនត្រឹមតែបានចូលរួមយ៉ាង​សកម្មក្នុងសកម្មភាពផ្សព្វផ្សា​យ​ព័​ត៌​មាននិងផ្លាស់ប្តូរវប្បធម៌រវាងប្រទេសនិងប្រជាជនទាំងពីរប៉ុណ្ណោះទេ ថែមទាំងបាន​ដើរ​តួ​នា​​​ទីជាស្ពានចម្លងក្នុងការលើកកម្ពស់ការយល់ដឹង និងផ្លាស់ប្តូរវប្បធម៌និងព័ត៌​មានរវា​ងប្រ​ជាជ​ន​នៃ​ប្រទេសទាំងពីរ ព្រមទាំងបានចូលរួមក្នុងកា​រពង្រឹងចំណងមិត្តភាពជាប្រ​ពៃណីរវាង​កម្ពុ​ជា​និ​ង​ចិនឱ្យកាន់តែរឹងមាំនិងស្ថិតស្ថេរជារៀងរហូត។

ព្រឹត្តិការណ៍ដំណើរភាពយន្តចល័តចិនកម្ពុជាដ៏ឆ្នើម គឺជាកម្មវិធីដែលរៀបចំធ្វើឡើង​នៅ​ក​ម្ពុ​ជា និងរៀបចំដោយស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា និងវិទ្យុ​មិត្ត​ភា​ពកម្ពុជាចិននៃអគ្គស្ថានីយ៍វិទ្យុនិងទូរទស្សន៍មជ្ឈិមចិនក្នុងគោលបំណងជំរុញឱ្យមានកា​រផ្លា​ស់​ប្ដូរលើវិស័យវប្បធម៌ សិល្បៈ និងភាពយន្តរវាងប្រទេសចិន និងកម្ពុជា ឱ្យបានកាន់តែស៊ីជ​ម្រៅ​ថែ​មមួយកម្រិតទៀត និងពង្រឹងនូវចំណងមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ។

ចាប់​តាំ​ងពីឆ្នាំ២០១៦រហូតមក ក្រុមការងារចាក់បញ្ចាំងភាព​យន្តច​ល័ត​មក​ពីវិ​ទ្យុមិ​ត្តភា​ព​​កម្អុជាចិន និងនាយកដ្ឋានសិល្បៈភាពយន្តនិងផ្សព្វផ្សាយវប្បធម៌កម្ពុជា បានធ្វើដំណើរទៅ​កា​ន់២០ខេត្តក្រុងនៃប្រទេសកម្ពុជា ដែលមានប្រជាជនកម្ពុជាជិត១០ម៉ឺននាក់បានចូលរួមទ​ស្ស​នា​ខ្សែភាពយន្តកម្ពុជាចិនដ៏ឆ្នើម ក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

ព្រឹត្តិការណ៍នេះក៏​បាន​ទ​ទួ​លនូវការស្វាគមន៍ យ៉ាងខ្លាំងក្លាពីសំណាក់គ្រប់ស្ថាប័​នរាជរ​ដ្ឋា​ភិ​បាលកម្ពុជា និងប្រជាជនដែលរស់នៅតាមបណ្ដាខេត្តទាំងនោះផងដែរ។ ចាប់ពីខែវិច្ឆិកា ដល់ខែធ្នូ ឆ្នាំ២០១៩ខាងមុខនេះ ក្រុម ការងារចាក់បញ្ចាំ​ងភាពយន្ត​ដែលសហ​ការ​ដោយ​ភាគី​ក​ម្ពុ​​ជានិងចិន នឹងនាំយកនូវវីដេអូនៃពិធីដង្ហែក្បូនព្យុហយាត្រាឆ្នាំ២០១៩ និងរឿង “មួយគឺ​ឡូម៉ែ​ត្រ​​ចុងក្រោយ” រឿង”សួស្ដីលោកមហាសេដ្ឋី” រឿង”ដើមក្រសាំង” ។ល។ ធ្វើដំណើ​រ​ទៅ​កា​ន់ខេ​ត្ត​ប៉ៃលិន ខេត្តឧត្តរមានជ័យ ខេត្តក្រចេះ ខេត្តត្បួងឃ្មុំ ខេត្តព្រៃវែង ខេត្តតាកែវ ខេត្តកំពត និ​ង​ខេ​ត្តកណ្ដាល ដើម្បីសម្រេចឱ្យបាននូវកា​រចាក់បញ្ចាំងខ្សែភា​ពយ​ន្តក្នុងព្រឹ​ត្តិកា​រណ៍”​ដំ​ណើ​រភា​ព​​យន្តចល័តចិនកម្ពុជាដ៏ឆ្នើមលើកទី៤”នេះ ក៏ដូចជាដើម្បីសម្រេចឱ្យបាននូវគោលដៅ​ដែ​ល​ត្រូ​​វចាក់បញ្ចាំងភាពយន្តចល័តទូទាំងប្រទេសកម្ពុជាទាំង៤លើកមកនេះ មានទស្សនិ​កជ​ន​ជិ​ត​​​១០ម៉ឺននាក់ ដោយសរុបទាំងលើកទី៤នេះ វិទ្យុមិត្តភាពកម្ពុជាចិនបាន​បកប្រែភាព​យន្ត​ចិ​ន​ចំ​នួ​ន​១៤រឿង ហើយចាក់បញ្ចាំងឱ្យបានជិត១០០លើក៕

ដោយ គង់ សិរីរ័ត្ន