រដ្ឋមន្រ្តីក្រសួងទេសចរណ៍បង្ហាញថា ប្រព័ន្ធផ្សព្វផ្សាយឌីជីថល ពិតជាបានដើរតួនាទីសំខាន់ក្នុងការផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍កម្ពុជា

AKP សៀមរាប ថ្ងៃទី០៤ ខែវិឆ្ឆិកា ឆ្នាំ២០១៩ — ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានមានប្រសាសន៍នៅក្នុងសិក្ខា សាលាផ្សព្វផ្សាយស្តីពីគេហទំព័រ និងកម្មវិធីទូរស័ព្ទវៃឆ្លាតនៃទេសចរណ៍ក្នុងស្រុក Visit Cambodia និងការអនុវត្តការចុះបញ្ជីស្នាក់នៅទេសចរអនឡាញសម្រាប់មូលដ្ឋានអាជីវកម្ម ទេសចរណ៍ ដែលធ្វើឡើងនៅខេត្តសៀមរាប នាព្រឹកថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៩នេះថា សេដ្ឋ កិច្ចឌីជីថលបាន និងកំពុងធ្វើឱ្យរបៀបរបបធ្វើការងារមានភាពផ្លាស់ប្តូរជាច្រើន នៅតាមបណ្តា ឧស្សាហកម្មនានាដូចជា សេវាកម្មហិរញ្ញវត្ថុ សេវាកម្មសុខភាព សេវាកម្មទេសចរណ៍ សេវាកម្មកម្សាន្ត មធ្យោបាយដឹកជញ្ជូន និងបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង។

ផ្អែកលើស្មារតីនេះ វិស័យទេសចរណ៍ក៏ត្រូវធ្វើការសិក្សា និងពង្រីកបន្ថែមទីផ្សារ ទេស ចរណ៍ឱ្យកាន់តែទូលាយ តាមរយៈការជំរុញឱ្យមានការបង្កើតផលិតផលទេសចរណ៍ដែល មានគុណភាព និងទាក់ទាញ ពិសេសជំរុញការផ្សព្វផ្សាយទេសចរណ៍តាមរយៈ ប្រព័ន្ធឌីជី ថល ដែលផ្តល់ភាពងាយស្រួលដល់ភ្ញៀវទេសចរ ក្នុងការស្វែងរកព័ត៌មាន អំពីគោលដៅ ទេសចរណ៍នានានៅកម្ពុជាឱ្យកាន់តែប្រសើរ។

ឯកឧត្តមរដ្ឋមន្ត្រីបញ្ជាក់ថា តាមរយៈប្រព័ន្ធផ្សព្វផ្សាយ ក៏បានចូលរួមអប់រំដល់ប្រជា ជនកម្ពុជាឱ្យបានយល់ដឹងអំពីអត្ថប្រយោជន៍ដ៏មានតម្លៃនៃវិស័យទេសចរណ៍ ពោលគឺអត្ថ ប្រយោជន៍នេះមិនត្រឹមតែបានផ្សព្វផ្សាយទៅដល់ប្រជាជនកម្ពុជាប៉ុណ្ណោះទេ តែក៏បាន ទៅ ដល់ភ្ញៀវទេសចរដទៃទៀត តាមរយៈការទទួលបានបទពិសោធន៍ ការទទួលស្វាគមន៍ ពិសេសការប្រាស្រ័យទាក់ទងជាមួយនឹងប្រជាជនមូលដ្ឋានកាន់តែប្រសើរ។

ឯកឧត្តម ថោង ខុន បានស្នើឱ្យផ្នែកឯកជនដែលជាប្រតិបត្តិករ ទេសចរចូលរួម ផ្តល់ព័ត៌មាន ក៏ដូចជាកម្មវិធីបញ្ចុះតម្លៃពិសេសណាមួយ ក្នុងគោលបំណងពង្រឹង និងពង្រីក សក្តានុពលទេសចរណ៍នៅខេត្តសៀមរាបឱ្យបានល្អប្រសើរ និងបង្កើនកំណើន ភ្ញៀវទេសចរ ទៅកម្សាន្តឱ្យបានកាន់តែច្រើន ក្នុងន័យធ្វើយ៉ាងណាជំរុញការស្វែងរកគោលដៅ និងសេវា កម្មទេសចរណ៍នានាក្នុងខេត្តសៀមរាប សំដៅបំផុសចលនាទេសចរ ទៅកាន់ ខេត្តសៀមរាប ដែលជាគោលដៅទេសចរណ៍វប្បធម៌ និងប្រវត្តិសាស្ត្រដ៏ល្អរបស់កម្ពុជា។ ត្រូវបង្កើត កញ្ចប់ទស្សនកិច្ចពិសេស តាមរយៈកម្មវិធីនានា ឬការបញ្ចុះតម្លៃ ពិសេសទៅលើសេវាកម្ម របស់ខ្លួន ដើម្បីងាយស្រួលដល់ការជ្រើសរើសគោលដៅ ក៏ដូចជាកញ្ចប់ទស្សនកិច្ចរបស់ភ្ញៀវ ទេសចរ៕

ដោយ ឃុត សៅ