សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន និងប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាលអាស៊ាន អញ្ជើញចូលរួមបើកកិច្ចប្រជុំ​កំពូល​អាស៊ានលើកទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធ នៅទីក្រុងបាងកក

AKP បាងកក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ —

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ​ប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល នៃបណ្ដាប្រទេសអាស៊ាន អញ្ជើញចូលរួមបើកប្រជុំកំពូល​អាស៊ាន​លើក​ទី៣៥ និងកិច្ចប្រជុំពាក់ព័ន្ធ ក្រោមប្រធានបទ៖ « ជំរុញភាពជាដៃគូសម្រាប់ចីរភាព » ដែល​ប្រារព្ធ​ធ្វើ​ឡើងនៅទីក្រុងបាងកក ប្រទេសថៃ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា