សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន អញ្ជើញពិសាអាហារពេលព្រឹកជាមួយនាយករដ្ឋមន្រី្តវៀតណាម និងឡាវ មុនពិធីបើកកិច្ចប្រជុំកំពូល អាស៊ានលើកទី៣៥ នៅទីក្រុងបាងកក

AKP បាងកក ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ —

សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញពិសាអាហារពេលព្រឹក ជាមួយឧត្តម ង្វៀន សួនហ្វុក (Nguyen Xuan Phuc) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋសង្គមនិយមវៀតណាម និង ឯកឧត្តម ថងលូន ស៊ីសូលីត (Thongloun Sisoulith) នាយករដ្ឋមន្ត្រី នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ នាព្រឹកថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០១៩ មុនបើកកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នៅទីក្រុងបាងកក ព្រះរាជាណាចក្រថៃ។

រូបថត៖ បេសកជនពិសេសទូរទស្សន៍ជាតិកម្ពុជា