ឯកឧត្តម ខៀវ កាញារីទ្ធ និងលោកជំទាវ អញ្ជើញជាអធិបតី បើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ និងជួបសំណេះសំណាល ជាមួយលោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស នៃវិទ្យាល័យអប់រំពិសេសកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន និងលោកជំទាវ រួមជាមួយថ្នាក់ដឹកនាំ មន្រ្តីរាជការក្រសួងព័ត៌មាន អញ្ជើញបើកបវេសនកាលឆ្នាំសិក្សា២០១៩-២០២០ និងសំណេះសំណាលជាមួយកុមារពិការភ្នែក កុមារគថ្លង់ កុមារកំព្រា និងលោកគ្រូ អ្នកគ្រូនៅវិទ្យាល័យអប់រំពិសេសកំពង់ចាម នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩។

រូបថត៖ ខឹម សុវណ្ណារ៉ា