សម្តេតេជោ ហ៊ុន សែន អញ្ជើញទៅដល់ទីក្រុងបាងកក ប្រទេសថៃប្រកបដោយសុវត្ថិភាព ដើម្បីចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥

AKP ភ្នំពេញ ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ — សម្ដេចអគ្គមហាសេនាបតីតេជោ ហុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បា​ន ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ទៅដល់ទីក្រុងបាងកក ព្រះរាជាណាចក្រថៃ ប្រកបដោ​យ​សុវត្ថិភាព នាវេលាម៉ោង៩ និង២០នាទី នាព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ ដើម្បីចូលរួមក្នុង​កិច្ច​ប្រជុំ​​កំ​ពូលអាស៊ាន​លើកទី៣៥ ក្រោមមូលបទ «ជំរុញភាពជាដៃគូសម្រាប់ចីរភាព» និង​កិច្ច​ប្រ​ជុំ​កំពូលពាក់ព័ន្ធ  ដែលប្រព្រឹត្តទៅ​ ពីថ្ងៃទី០២ ដល់ថ្ងៃ​ទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៩ ជា​ការ​ឆ្លើ​យ​​​​​ ត​ប​តា​ម​ការអញ្ជើញរបស់ ឯកឧត្ដម ប្រាយុទ្ធ ច័ន្ទអូចា នា​យ​ករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រ​ថៃ​​​​។

វត្តមាននៃការអញ្ជើញដល់ របស់សម្ដេចតេជោនាយករដ្ឋមន្រ្តី និងគណៈប្រតិភូត្រូវ​បា​ន​​ ទទួលការធ្វើគារវកិច្ចស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុត ពីសំណាក់មន្ត្រីនៃរាជរដ្ឋាភិបាលនៃ​ព្រះ​​​រាជាណាចក្រថៃ ឯកអគ្គរដ្ឋទូតនៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅព្រះរាជាណាចក្រថៃ និងមន្ត្រីថ្នាក់ដឹកនាំសំខាន់ៗជាច្រើនទៀតរូបទៀត។ តាមកម្មកម្មវិធីនៅថ្ងៃទី០២ ខែវិច្ឆិកានេះ​ សម្ដេ​ចតេ​ជោ​នា​យ​ក​រដ្ឋមន្រ្តី​ នឹងអញ្ជើញចូលរួម​កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ (ពេញ​អង្គ)​​ និងអញ្ជើ​ញចូលរួម​ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់រវាងអាស៊ាន​ និ​ង​សហគមន៍នៃសហព័ន្ធបាល់ទាត់អន្តរជាតិ(FIFA)។

នៅលើបណ្ដាញទំនាក់​ទំនងសង្គមហ្វេ​ស​​ប៊ុក នាថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៩ សម្ដេច​តេជោបានសរសេរថា នៅព្រឹកថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ​២​០​១៩នេះ សម្ដេចនឹងដឹកនាំគណៈ​ប្រតិ​ភូជាន់ខ្ពស់ ទៅចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ និ​ង​​កិច្ចប្រជុំកំពូលពាក់ព័ន្ធមួយ​ចំនួន នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមមូលបទ «ជំរុញភាព​ជាដៃ​គូសម្រាប់ចីរភាព»។ សម្ដេចតេជោបានបញ្ជាក់ថា កិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនទៀត គឺ​មា​ន​សា​រៈសំខាន់ខ្លាំងណាស់​សម្រាប់កម្ពុជា ក៏ដូចជាប្រទេសក្នុងតំបន់អាស៊ីអាគ្នេយ៍ ឬហៅថា អា​ស៊ា​ន។ សម្ដេចតេជោបានចាត់ទុកកិច្ចប្រជុំនេះថា គឺជាឱកាសរបស់កម្ពុជា ក្នុងការចូលរួម​ពិភាក្សាដោះ​ស្រាយបញ្ហាដែល​ជាកង្វល់​រួ​​ម​​រប​ស់អាស៊ាន និងពិភពលោក។ ស្របពេល​នៃការចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៥ នេះ សម្ដេចនឹងមានជំនួបទ្វេភាគីជាមួយថ្នាក់​ដឹកនាំ និងឥស្សរជនសំខាន់ៗ ​មកពីប្រទេស​ជាស​មា​ជិ​ក​អាស៊ាន និងប្រទេសដៃគូ​សន្ទនា​អាស៊ានមួយចំនួនទៀតផង។ សម្ដេចតេជោក៏សូ​ម​អញ្ជើ​ញបងប្អូនជនរួមជាតិ និងភ្ញៀវទេសចរ​អន្តរជាតិមកចូលរួមកម្សាន្តសប្បាយ​នៅក្នុងថ្ងៃ​បុ​ណ្យ​​​ឯករាជ្យជាតិ ០៩ វិច្ឆិកា និង ក្នុងថ្ងៃ​បុណ្យអុំទូក អកអំបុក សំពះព្រះខែ ចាប់ពីថ្ងៃទី ១០-១២ ខែវិ​​ច្ឆិ​កា ២០១៩ ខាងមុខនេះ។ សម្ដេចតេជោក៏សូមជូនពរបងប្អូនជនរួមជាតិជួបតែសេចក្តីសុខ សេចក្តីចម្រើន និ​ងសំណាង​ល្អគ្រប់ៗគ្នា៕

ដោយ ជឹម ណារី