ឯកអគ្គរដ្ឋទូតគុយបាចប់អាណត្តិ បានវាយតម្លៃ  និងទទួលស្គាល់ពីការរីកចម្រើនលើគ្រប់វិស័យរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ — ឯកអគ្គរដ្ឋទូតគុយបាដែលចប់អាណត្តិបានវាយតម្លៃ និងទទួលស្គាល់ពីការរីកចម្រើន លើគ្រប់វិស័យរបស់ប្រទេសកម្ពុជា ក្រោយការដឹកនាំរបស់រាជរដ្ឋាភិបាលនាពេលបច្ចុប្បន្ន នេះ។

ក្នុងជំនួបសម្តែងការគួរសម និងជម្រាបលាសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាកម្ពុជានាព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ នៅវិមានព្រឹទ្ធសភា ឯកឧត្តម Juan de Jesús Hidalgo-Gato Pérez  ឯកអគ្គរដ្ឋទូតគុយបា បានថ្លែងអំណរគុណ ចំពោះ សម្តេចប្រធានព្រឹទ្ធសភា ដែលបានចំណាយពេលវេលាដ៏មានតម្លៃ អនុញ្ញាតឱ្យឯកឧត្តម ចូលជួបសម្តែងការគួរសម និងជម្រាបលានាពេលនេះ។

ឯកអគ្គរដ្ឋទូតគុយបា បានកត់សម្គាល់ថា ក្នុងអំឡុងពេលបេសកកម្មការទូតរបស់ ឯកឧត្តមនៅកម្ពុជា ឯកឧត្តមបានទទួលការគាំទ្រពីព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាល និង គ្រប់ស្ថាប័នជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលជំរុញឱ្យទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការរវាងប្រទេសទាំងពីរកម្ពុជា-គុយបា មានការរីកចម្រើន។ ជាមួយគ្នានេះ ឯកឧត្តមក៏បា នវាយតម្លៃខ្ពស់ចំពោះការរីកចម្រើន និងការអភិវឌ្ឍយ៉ាងឆាប់រហ័សលើគ្រប់វិស័យ ក្រោមការ ដឹកនាំរបស់សម្តេចតេជោនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ បាន សម្តែងនូវការកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះជោគជ័យនៃបេសកកម្មការ ទូតរបស់ឯកឧត្តមឯកអគ្គរដ្ឋទូត ដែលបានរួមចំណែកពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការ រវាងប្រទេស និងប្រជាជនទាំងពីរ ឱ្យទទួលបានផលប្រយោជន៍ទៅវិញទៅមក។

សម្តេចប្រធានព្រឹទ្ធសភាបានបន្តថា ស្ថានទូតគុយបាប្រចាំព្រះរាជាណាចក្រកម្ពុជា បានបំ ពេញភារកិច្ចយ៉ាងល្អប្រសើរ និងមានទំនាក់ទំនង និងកិច្ចសហប្រតិបត្តិ ការល្អជាមួយ នឹងថ្នាក់ដឹកនាំ មន្រ្តីគ្រប់លំដាប់ថ្នាក់  ជាមួយនឹងក្រសួង ស្ថាប័ន អាជ្ញាធរ ខេត្ត ក្រុង ជាពិសេសជាមួយនឹងប្រជាជនកម្ពុជា។

សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវសេចក្តីពេញចិត្ត និងវាយតម្លៃ ខ្ពស់ចំពោះចំណងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អរវាងប្រជាជន និងប្រទេសទាំងពីរ ដែលមានការរីកចម្រើនឥតឈប់ឈរលើគ្រប់វិស័យ។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអំណរគុណដ៏ជ្រាលជ្រៅចំពោះស្ថានទូតគុយបា ប្រចាំព្រះរាជាណាចក្រកម្ពុជា ដែលជួយសម្របសម្រួលឱ្យមន្រ្តីអគ្គលេខាធិការដ្ឋាន ព្រឹទ្ធសភា ចំនួន៥រូប បានទៅសិក្សាភាសាអេស្ប៉ាញ នៅប្រទេសគុយបា និងបានបន្តផ្តល់ អាហារូប ករណ៍ដល់និស្សិតកម្ពុជា ដែលបច្ចុប្បន្នមាននិស្សិតកម្ពុជាចំនួន១៧នាក់ កំពុងសិក្សានៅ ប្រទេសគុយបា។ សម្តេចសង្ឃឹមថា ប្រទេសគុយបានឹងបន្តបង្កើនចំនួន អាហារូបករណ៍ដល់ និស្សិតកម្ពុជាបន្ថែមទៀត។

ក្នុងនាមព្រឹទ្ធសភា និងប្រជាជនកម្ពុជា សម្តេចនឹងត្រៀមខ្លួនជានិច្ចបន្ត ធ្វើកិច្ចសហ ប្រតិបត្តិការដ៏ជិតស្និទ្ធជាមួយនឹងជាមួយឯកអគ្គរដ្ឋទូតគុយបាថ្មី និងស្ថានទូតគុយបា ប្រចាំ ព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែកពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ច សហប្រតិបត្តិការ នាំមកនូវផលប្រយោជន៍ទៅវិញទៅមកជូនប្រជាជន និងប្រទេសទាំងពីរ៕

ដោយ​ អ៊ាង ប៊ុនរិទ្ធ