ក្រសួងសេដ្ឋកិច្ច និង ADB ចុះហត្ថលេខាលើកិច្ចព្រមព្រៀងចំនួនពីរ គាំទ្រដល់វិស័យអាទិ​ភា​ព​ទាំ​ង​៤ របស់យុទ្ធសាស្រ្តចតុកោណ

AKP ភ្នំពេញ ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ — ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងធនាគារ​អភិ​វ​ឌ្ឍ​ន៍​អាស៊ី​(ADB)​ បានចុះហត្ថលេខា លើកិច្ចព្រមព្រៀងចំនួនពីរក្នុងតម្លៃទឹកប្រាក់ចំនួន ៨៩លា​ន​ដុ​ល្លារអាម៉េរិក  កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ ដើម្បីគាំទ្រដល់វិស័យអាទិភាពទាំង៤ របស់​យុ​ទ្ធ​សា​ស្រ្ត​ចតុកោណ ដំណាក់កាលទី៤។

ពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងសម្រាប់កម្មវិធីអភិ​វឌ្ឍន៍វិស័យ​សេវា​ផ្គ​ត់ផ្គង់ទឹក និង​អ​នា​​ម័​​យ​​ជ​​​ន​ប​ទដំណាក់កាលទី៣ និងកម្មវិធីអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុប្រ​កបដោយបរិយាប័​ន្ន (អ​នុ​ក​​ម្មវិ​ធី​​ទី​២)នេះ ខាងភាគីកម្ពុជាតំណាងដោយ  ឯកឧត្តម អគ្គបណ្ឌិត​សភា​ចា​រ្យ អូន ព័ន្ធ​មុ​នីរ័ត្ន ឧ​​ប​នា​យករដ្ឋមន្ត្រី និងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង​ធនាគា​រ​អ​ភិ​វ​ឌ្ឍ​ន៍​អា​ស៊ី​ តំ​ណា​​ង​ដោយ លោកស្រី Sunniya Durrani-Jamal នាយិកាប្រចាំប្រទេស។

លោកស្រី Sunniya Durrani-Jamal បានមានប្រសាសន៍ថា កម្មវិធីទាំងពីរនេះ​គាំ​ទ្រ​ដ​ល់​វិស័យអាទិភាពទាំង៤ របស់យុទ្ធសាស្រ្តចតុកោណមានដូចជា៖ ការអភិវឌ្ឍធន​ធាន​មនុ​ស្ស​តាមរយៈការកែលម្អ ការថែទាំសុខភាព សាធារណៈ និងអាហារូបត្ថម្ភ ពិពិធកម្មសេដ្ឋកិច្ច ដោ​យ​ការលើកកម្ពស់ការអភិវឌ្ឍវិស័យ ហិរញ្ញវត្ថុ និងធនាគារ ការលើកកម្ពស់កា​រអ​ភិវ​ឌ្ឍ​វិ​ស័​យ​ឯកជន ការងារ និងមុខរបរ តាមរយៈកិច្ចគាំទ្រ សហគ្រាសធុនតូច និងមធ្យម (SMEs) ព្រ​ម​ទាំ​ងការអភិវឌ្ឍប្រកបដោយបរិយាប័ន្ន និងចីរភាព តាមរយៈការ លើកកម្ពស់វិស័យកសិកម្ម និ​ង​​កា​រអភិវឌ្ឍជនបទ។

ឯកឧត្តមអគ្គបណ្ឌិត​សភា​ចា​រ្យ អូន ព័ន្ធ​មុ​នីរ័ត្ន បានមានប្រសាសន៍ថា ហិរញ្ញប្បទាន សហ​ប្រតិ​ប​ត្តិ​ការរបស់ ADB នឹងបន្តរួមចំណែកយ៉ាងធំធេងក្នុងការអភិវឌ្ឍនៅកម្ពុជាសំដៅ កាត់បន្ថ​យ​ភា​ព​ក្រី​ក្រ​របស់ប្រជាជន និងបែងចែកផ្លែផ្កា​នៃកំណើនប្រកប ដោយសមធម៌ដល់​គ្រប់ស្រទា​ប់វ​ណ្ណៈនៃប្រជាជន តាមរយៈការបន្តធានាសម្រេច​ឱ្យបា​ននូវចីរភាពនៃកំណើន សេដ្ឋកិច្ច​ក្នុង​រ​យៈ​ពេ​ល​វែង។

ឯកឧត្តមអគ្គបណ្ឌិត​សភា​ចា​រ្យបានបន្តថា មកដល់ពេលនេះ ADB បានផ្តល់ហិរញ្ញប្ប ទានសរុបចំខ្លួនប្រមាណ ៣,៣៦ ប៊ីលាន​ដុ​ល្លា​​​រអាម៉េរិក ដោយគិតបញ្ចូលទាំងកម្មវិធីទាំង ២ ដែលបានចុះហត្ថលេ​ខាក្នុង​ថ្ងៃទី​៣០ ​ខែតុ​លា ​ឆ្នាំ២០១៩នេះស​ម្រា​ប់​កម្ម​វិធី និងគម្រោង អភិវឌ្ឍន៍ ដែលក្នុងនោះឥណទានសម្បទាន​មាន​ទឹ​​ក​​ប្រាក់​សរុ​ប​ចំ​នួនប្រ​មា​​ណ ២,៨៦ ប៊ីលាន​ដុល្លារអាម៉េរិក សម្រាប់អនុវត្តន៍កម្មវិធី/ គ​ម្រោង​ចំ​នួ​ន​១១២ និងហិរញ្ញ​ប្ប​ទា​​នឥតសំណងមាន ទឹកប្រាក់​សរុបចំនួនប្រមាណ ៤៩៨ លានដុល្លា​រ​អា​ម៉េ​រិក សម្រាប់អនុវត្តន៍កម្មវិធី/គម្រោងចំនួន ៥៧៕

ដោយ គង់ សិរីរ័ត្ន