ឯកឧត្តមប្រធានាធិបតីហុងគ្រី និងលោកជំទាវ បញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋរយៈពេល៤ថ្ងៃនៅកម្ពុជា

AKP សៀមរាប ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ —

ឯកឧត្តម យ៉ាណូស អាឌ័រ (János Áder) ប្រធានាធិបតី នៃសាធារណរដ្ឋហុងគ្រី និងលោកជំទាវ អញ្ជើញចាកចេញ ពីប្រទេសកម្ពុជា នាយប់ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩ បន្ទាប់ពីបញ្ចប់ទស្សនកិច្ចផ្លូវរដ្ឋ រយៈពេល៤ថ្ងៃ ប្រកបដោយ ជោគជ័យ។

អញ្ជើញជូនដំណើរ ឯកឧត្តម និងលោកជំទាវ នៅឯព្រលានយន្តហោះអន្តរជាតិសៀមរាប មានវត្តមាន សម្តេចចៅហ្វាវាំង គង់ សំអុល ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងព្រះបរមរាជវាំង ឯកឧត្តមថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ និងឯកឧត្តម គុយ សុផល ឧត្តមទីប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាទេសរដ្ឋមន្រ្ដី ទទួលបន្ទុកកិច្ចការទូទៅអមក្រសួងព្រះបរមរាជវាំង ព្រមទាំងមន្ត្រីជាន់ខ្ពស់ និងថ្នាក់ដឹកនាំខេត្តជាច្រើនរូបទៀត។

រូបថត៖ សោម ឫទ្ធី