មន្រ្ដីជាន់ខ្ពស់ក្រសួងធម្មការនិងសាសនា អះអាងថា ការអនុវត្តការកែទ​ម្រង់កា​រគ្រប់គ្រ​ងហិរញ្ញ​វត្ថុ​សា​ធារណៈរបស់ក្រសួង ទទួលបានលទ្ធផលល្អ

AKP សៀមរាប ថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៩​ — ឯកឧត្តម ផ្លោក ផន រដ្ឋលេខាធិកា​រ​ប្រ​ចាំ​កា​រ​ក្រសួងធម្មការ និងសាសនា បា​ន​មា​ន​​ប្រសាសន៍ថា ក្រុមការងារកែទ​ម្រង់​ការ​គ្រ​ប់​គ្រ​ងហិរញ្ញវត្ថុសាធារណៈ នៃក្រ​សួ​​ង​ធម្ម​ការ​និ​ង​សា​សនា បានអនុវត្តន៍យ៉ាងសកម្ម និងរស់រវើក ដោ​យទទួលបានលទ្ធផលគួរជា​ទី​មោ​ទ​នៈក្នុ​ង កា​ររួមចំណែកសម្រេចគោល​បំណ​ងគោ​ល​ន​យោ​បា​យ នៃការអនុវត្តការកែទ​ម្រង់កា​រគ្រប់   គ្រ​ងហិរញ្ញវត្ថុសាធារណៈ គឺ “ផ្សា​រភ្ជា​ប់ថ​វិ​កា​នឹ​ង​គោលនយោបាយ” នៅ​ក្នុង​ដំ​​ណាក់​កាល​ទី៣ និង “គណនេយ្យភាពចំពោះសមិទ្ធ​កម្ម” ​នៅក្នុ​ង​ដំ​ណា​ក់កាលទី៤។ នេះ​បើ​តា​មការចេញផ្សាយ​ របស់ក្រសួងធម្មការ និងសាសនា។

ក្នុងកម្មវិធីសិក្ខាសាលាស្តីពីការផ្សព្វផ្សាយ និងបញ្ជា្របការយល់ដឹងពីតួនាទី-ភារកិច្ចរ​ប​ស់ក្រុ​មការងារកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការពង្រឹងការអនុ​វត្តថវិ​កាក​ម្មវិ​ធី​រ​​ប​ស់​អង្គភាពថវិកាសម្រាប់ជូនអង្គភាពក្រោមឱវាទក្រសួងធម្មការ និងសាសនា រយៈពេ​ល២​ថ្ងៃ នៅសណ្ឋាគារអង្គរប៉ារាឌី ក្នុងខេត្តសៀមរាប កាលពីព្រឹកថ្ងៃទី ៣០ ខែតុលា ឆ្នាំ ២០១៩ ឯកឧត្តម ផ្លោក ផន បានបញ្ជាក់ថា សមិទ្ធផល​នៃ​ការអនុវត្តការ កែទ​ម្រង់កា​រគ្រប់គ្រ​ងហិរញ្ញ​វត្ថុសាធារណៈនេះ បានរួមចំណែក​ធ្វើឱ្យក​ម្ពុជា   ​ចា​​កផុតពីបំណុលសាច់ប្រាក់រ៉ាំរ៉ៃ និងឈាន​ទៅ​មានអតិរេកសាច់ប្រា​ក់ដែលអនុ​គ្រោះក្នុ​ងកា​រ​ប​​​ង្កើនការចំណាយទៅលើការវិនិយោគ​សាធារណៈ ក្នុងវិស័យសំខាន់ៗ ដូចជា៖ អប់រំ និ​ង​សុ​ខា​ភិ​បាលជាដើម ហើយថែមទាំង​មាន​លទ្ធភាព សម្រាប់ការបង្កើនបៀវត្សរ៍ ជា​បណ្តើរ​ៗជូ​ន​ម​ន្រ្តី​រាជការកងកម្លាំងប្រដាប់​អាវុធគ្រប់​ប្រភេទ និងនិវត្តជនថែមទៀតផង។ ឯកឧត្តមរដ្ឋលេខាធិការប្រចាំការបានបន្តថា រាជរដ្ឋាភិ​បាល​បាន​សម្រេចជ្រើសរើសយកមក​ប្រតិបត្តិយ៉ាងម៉ឺងម៉ាត់ តាមទស្សនវិស័យ ប្រាកដនិយម គឺ “កែ​ទ​ម្រង់គឺរស់, មិនកែ​ទម្រង់​គឺស្លាប់” និងគ្មានលទ្ធផលណាដែលបានមកដោយ​មិន​ប​ង់​ថ្លៃ​នោះ​ទេ ហើយក៏គ្មានកំណែ​ទម្រង់ណាដែលសម្រេចបានដោយមិនមានការលះបង់នោះដែរ។

ឯកឧត្តមបានគូសបញ្ជាក់បន្ថែមថា កម្មវិធីកែទ​ម្រង់​ការ​គ្រប់​គ្រង​ហិរ​ញ្ញវ​ត្ថុ​សាធារណៈ មានចក្ខុវិស័យច្បាស់លាស់ គឺប្រែក្លាយប្រព័ន្ធហិ​រញ្ញ​វត្ថុសាធា​រណៈ​រប​ស់​ក​ម្ពុជា ឆ្ពោះទៅកាន់​ប្រព័ន្ធហិរញ្ញវត្ថុសាធារណៈផ្តោតលើលទ្ធផលឬសមិទ្ធកម្ម និងវិមជ្ឈកា​រស្រ​បតាម ស្តង់ដារ​អន្តរជាតិ និងឧត្តមានុវត្តន៍អន្តរជាតិ ហើយថាប្រាកដណាស់ ថវិកា​កម្ម​វិ​ធី​នេះ គឺជាស្នូល​នៃការកែទម្រង់ប្រព័ន្ធហិរញ្ញវត្ថុនៅក្នុងដំណាក់កាលទី៤ គណនេយ្យ​ភាព​ចំ​ពោះ​ស​មិទ្ធកម្ម​នៅឆ្នាំ២០២១-២០២៥ ដែលទាមទារជាចាំបាច់ឱ្យយើងត្រូវពង្រឹង និងបំពេ​ញ​ប​ន្ថែ​ម​ទៀត ទាំងក្នុងកម្រិតប្រព័ន្ធយន្តការ ក្របខ័ណ្ឌគតិយុត្តិ និងធនធានមនុស្ស៕

ដោយ គង់ សិរីរ័ត្ន