ត្មាតភ្លើង ប្រភេទសត្វដែលជិតផុតពូជនៅលើពិភពលោក ត្រូវបានរកឃើញ មាននៅកម្ពុជាប្រមាណ ៥០ក្បាល

AKP ភ្នំពេញ ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៩ — បើយោងតាមការចេញផ្សាយ របស់ Wonders of the Mekong បានបង្ហាញថា ត្មាតភ្លើង ជាប្រភេទមួយក្នុងចំណោមប្រភេទសត្វត្មាតដែលជិតផុតពូជដទៃទៀតនៅលើពិភពលោក ដែលសត្វនេះ មានចំនួនមិនដល់៥០ក្បាលទេ នៅក្នុងប្រទេសកម្ពុជា។

ដោយអាចមើលបានចំងាយជាង១០.០០០ម៉ែត្រ ក្នុងការសំឡឹងរកអាហារ សត្វ ប្រភេទ នេះ ស៊ីតែចំណីអាហារណាដែលងាប់ស្រាប់ ឬសាច់ស្អុយរលួយតែប៉ុណ្ណោះ ដែលនេះ អាច​ចាត់ទុកជាការសំអាតបរិស្ថាន និងមេរោគចង្រៃពីក្នុងស្ថានប្រព័ន្ធ។

បើតាមការឱ្យដឹងពីមន្រ្ដីបរិស្ថានបានឱ្យដឹងថា នៅក្នុងប្រទេសកម្ពុជា មានអាហារដ្ឋាន​ត្មាតចំនួន២កន្លែងសំខាន់ៗ ដូចជាអាហារដ្ឋានត្មាតខេត្តស្ទឹងត្រែង បង្កើតដោយ BirdLife International Cambodia និងអាហារដ្ឋានត្មាតខេត្តព្រះវិហារ បង្កើតដោយអង្គការ WCS Cambodia  ៕

ដោយ ណយ នឿន (ប្រភព៖ Wonders of the Mekong)