លោកជំទាវឧបនាយករដ្ឋមន្ត្រី ម៉ែន សំអន អញ្ជើញជាអធិបតីពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ នៅទន្លេវ៉ៃគោ ខេត្តស្វាយរៀង

AKP ស្វាយរៀង ថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩ —

លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ដ្រីក្រសួងទំនាក់ទំនងជាមួយរដ្ឋសភា-ព្រឹទ្ធសភា និងអធិការកិច្ច អញ្ជើញជាអធិបតី ពិធីបើកការប្រណាំងទូកប្រពៃណីខ្នាតអន្តរជាតិ និងទូកក្តារបីសន្លឹក នាព្រឹកថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៩នេះ នៅទន្លេវ៉ៃគោ (ទំនប់តាណេង) ស្ថិតក្នុងក្រុងស្វាយរៀង ខេត្តស្វាយរៀង។

រូបថត៖ មន្ទីរព័ត៌មានខេត្តស្វាយរៀង