ដើមឈើផ្កាខ្មែរចំនួន១៧ប្រភេទ ត្រូវបានដាំនៅជុំវិញអគារឥន្ទ្រទេវី ដើម្បីលើកកម្ពស់បរិស្ថាន

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០១៩ — ឯកឧត្តមបណ្ឌិត យង់ ពៅ អគ្គលេខាធិការ នៃរាជបណ្ឌិត្យសភាកម្ពុជា បានដឹកនាំថ្នាក់ដឹកនាំ និងមន្ត្រីតាមអង្គភាពចំណុះរាជបណ្ឌិ​ត្យស​ភា​ក​ម្ពុជារួមគ្នាដាំដើមឈើ ផ្កាខ្មែរចំនួន១៧ប្រភេទ ដើម្បី​លើ​កកម្ព​ស់ប​រិស្ថា​ន​នៅ​ជុំ​វិ​ញ​អ​គា​រ​ឥ​ន្ទ្រ​ទេវី។ នេះបើតាមគេ ហទំព័រ រាជបណ្ឌិតសភាកម្ពុជា។

គេហទំព័ររាជបណ្ឌិតសភាកម្ពុជាបានចុះផ្សាយថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ថា ការស្រាក់​ដៃ​រួ​មគ្នាដាំដុះ(ដើមឈើផ្កាខ្មែរ)នេះក្នុងគោលបំណង ដើម្បីលើកកម្ពស់ បរិស្ថាននៅជុំ​វិញ​អ​គា​រ​ឥ​ន្ទ្រ​ទេវីដែលជាទីកន្លែងបណ្តុះបណ្តាលបញ្ញវន្តជាន់ ខ្ពស់របស់ជាតិខ្មែរ។

ប្រភេទដើមឈើខ្មែរទាំងនោះរួមមាន៖ ១. អគ្គលេខាធិការដ្ឋានដាំដើម លាបចំនួន១ដើម, ២. វិទ្យាស្ថានវប្បធម៌និងវិចិត្រសិល្បៈដាំដើមចាចំនួន១ដើម, ៣.វិទ្យាស្ថានមនុស្សសាស្រ្ត និង​វិទ្យា​សា​​ស្ត្រសង្គមដាំដើមអង្គារបុស្សចំនួន១ដើម, ៤.វិទ្យាស្ថានវេជ្ជសាស្រ្តជីវសាស្ត្រ និងកសិ​កម្ម​ដាំ​ដើ​​មខ្ទុមចំនួន១ដើម, ៥. វិទ្យាស្ថានវិទ្យាសាស្រ្ត និងបច្ចេកវិទ្យាដាំដើមលឿងរាជចំនួន១ដើម, ​៦.​ វិទ្យាស្ថានភាសាជាតិដាំដើមក្ងោកចំនួន១ដើម, ​៧. វិទ្យាស្ថានទំនាក់ទំនងអន្តរជា​តិក​ម្ពុជា​ដាំ​ដើ​​មអូញម៉ូញចំនួន១ដើម, ៨. វិទ្យាស្ថានខុងជឺដាំដើមព្កុលចំនួន១ដើម, ៩.ក្រុមប្រឹក្សា​ជាតិ​ភា​សា​ខ្មែរដាំដើមឥន្ទនេល, ១០. ឧទ្យានរាជបណ្ឌិត្យសភាកម្ពុជា តេជោសែន ឫស្សីត្រឹប ដាំដើម​រំ​ដួ​ល​ចំនួន១ដើម, ១១. លេខាធិការដ្ឋានក្រុមប្រឹក្សាបណ្ឌិតសភាចារ្យដាំដើមរាំងភ្នំចំនួន ១ដើម​,១២. មជ្ឈមណ្ឌលសិក្សាចិនដាំដើមជើងគោចំនួន១ដើម, ​១៣. ឯកឧត្តមបណ្ឌិតអគ្គលេ​ខាធិ​ការ​ដាំ​ដើមរាំងទឹកចំនួន ១ដើម, ១៤. ដើមច័នចំនួន ១ដើម, ១៥. លោកបណ្ឌិត គី សេរីវឌ្ឍន៍ ដាំដើ​ម​ផ្កា​ណាគ្រីចំនួន ១ដើម, ១៦. ឯកឧត្តមបណ្ឌិតសភាចារ្យ ស៊ុ ឈុំប៊ុន ដាំដើមចំប៉ីចំនួន ១ដើម, ១៧.និងនិស្សិតថ្នាក់បណ្ឌិត និងបរិញ្ញាបត្រជាន់ខ្ពស់ដាំដើមរំដួលដែលជា​ដើមផ្កា​អត្តស​ញ្ញា​ណ​​ជាតិខ្មែរចំនួន ១២ដើម៕

ដោយ គង់ ​សិរិរ័ត្ន