មន្រ្ដីជាន់ខ្ពស់ឡាវ ចាត់ទុកគម្រោងធម្មយាត្រា៥ ដែនដីតំបន់មេគង្គ ជួយរួមចំណែក​ពង្រឹងទំនាក់ទំនងខាងវិស័យទេសចរណ៍ដល់ប្រទេសឡាវ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ — មន្រ្ដីជាន់ខ្ពស់ឡាវបានចាត់ទុកគោលដៅបន្ទាប់នៃគម្រោងធម្មយាត្រា៥ ដែនដីតំបន់មេគង្គ គឺស្ថិតនៅក្នុងក្រុងហ្លួងព្រះបាង សាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ បានរួមចំណែក​យ៉ាងសំខាន់ក្នុងការតភ្ជាប់ទំនាក់ទំនងខាងវិស័យទេសចរណ៍នៅក្នុងប្រទេសឡាវ ជាពិសេស​តាម​រយៈវត្ត ឈៀងថង គឺជាទីអារាមដែលក្រុមធម្មយាត្រា បានរៀបចំនូវពុទ្ធសាសន​ពិធីនៅ​ទីនោះ ព្រមទាំងជាទីកន្លែងដ៏សំខាន់មួយ នៅក្រុង ហ្លួងព្រះបាង សម្រាប់ទាក់ទាញភ្ញៀវ​ទេស​ចរ ឱ្យមកកម្សាន្ដផងដែរ។

លោកបណ្ឌិត សមអុក កិងសាក់ដា ជាព្រឹទ្ធបុរសរង និងជាអនុប្រធានគណៈកម្មការ​កណ្តាលរណសិរ្សកសាងជាតិ បានថ្លែងថា រដ្ឋាភិបាលឡាវ បានពេញចិត្តយ៉ាងខ្លាំងសម្រាប់​គណៈធម្មយាត្រា ៥ ដែនដីនេះ។ លោកបណ្ឌិតបន្ដថា ការមកដល់ដំណើរធម្មយាត្រាក្នុងក្រុង ហ្លួងព្រះបាងនេះ ដោយសារតែ ហ្លួងព្រះបាងគឺជាទីក្រុងនៃបេតិកភណ្ឌពិភពលោក ព្រមទាំង​ជាទីក្រុងនៃសាសនាព្រះពុទ្ធ ដែលមានភ្ញៀវទេសចរជាអ្នកកាន់ព្រះពុទ្ធសាសនាទាំងអស់។ ជាមួយគ្នានេះ និយាយប្រទេសកម្ពុជា នៅក្នុងខេត្ត សៀមរាប និងហ្លូងព្រះបាង មាន​ទំនាក់​ទំនងគ្នា មិនថាជាសាសនាតែមួយមុខនោះទេ តែការផ្សារភ្ជាប់ទំនាក់ទំនងតាមបែប​ទេស​ចរណ៍ក៏មានដូចគ្នាដែរ ជាក់ស្តែង ដូចជាការសិក្សា និងជួបប្រជុំគ្នារវាងប្រទេស ទាំងពីរ​លើការ​សិក្សាពីភាពល្អពីគ្នាទៅវិញទៅមក ការរៀបចំជើងហោះហើរពីហ្លួងព្រះបាងទៅ​សៀមរាបជាដើម ។

ជាមួយនឹងការបើកនៅនគរហ្លួងព្រះបាង ដែលទទួលការមកដល់របស់ក្រុមធម្មយាត្រា ៥ដែនដីនេះដែរ ក៏មានការនិមន្តចូលរួមពីសំណាក់ ព្រះអាចារ្យ អនកែវ កិត្តិភ័ទធោ មេគុណនគរហ្កួងព្រះបាង និងជាព្រះចៅអធិការវត្ត ឈៀងថង ផងដែរ។ ព្រឹទ្ធបុរសរង បណ្ឌិត សមអុក កិងសាក់ដា អនុប្រធានគណៈកម្មការកណ្តាលរណសិរ្សកសាងជាតិឡាវ។

ក្នុងឱកាសនោះដែរ ក៏មានការអញ្ជើញចូលរួមពីឯកឧត្តម សាយសៈម៉ន ខុមថៈវង្ស អគ្គលេខាធិការបក្សនគរហ្លួងព្រះបាង ឯកឧត្តម ខាំឡា ថៈស៊ីនិផន ប្រធានរណសិរ្ស​កសាង​ជាតិឡាវ នគរហ្លួងព្រះបាង និងអ្នកដឹកនាំគណៈធម្ម​យាត្រា លោក សុផាក់ឆៃ វីរៈភូ   ជង្គ លេខាធិការ​ស្ថាប័ន ពោធិគយ៉ាវិឆាល័យ។

ឯកឧត្តម កែវចៈរើន សៀយិងយ៉ាង បានមានប្រសាសន៍ថា ទំនាក់ទំនងប្រទេសទាំង៥ កើតមានឡើងយ៉ាងស្អិតរមួតតាមការគោរពប្រណិបត្តិសាសនា ព្រះពុទ្ធដូចគ្នា។ ឯកឧត្តម​ បាន​បញ្ជាក់ថា ឯកឧត្តមផ្ទាល់បានចូលរួមធ្វើដំណើរជាមួយក្រុមធម្មយាត្រា ១៨ថ្ងៃពេញ ហើយឯកឧត្តមរួមនឹងរណសិរ្សកសាងជាតិឡាវ បានរៀបចំការទទួលស្វាគមន៍យ៉ាងកក់​ក្តៅ​ចំពោះគណៈធម្មាយាត្រាទាំង៥ប្រទេស តាំង​ពីឆ្លងចូលមកខេត្ត ឧត្តមសៃ ហ្លួងព្រះបាង និង ត្រៀមទៅកាន់ នគរហ្លួង វៀងច័ន្ទន៍បន្ដទៀត។

គួរបញ្ជាក់ដែរថា ក្រុមធម្មយាត្រាលើកនេះ ប្រទេសឡាវ ជាទីតាំងដែលប្រើរយៈពេល​ជិតមួយសប្តាហ៍សម្រាប់គម្រោងរៀបចំខាងសាសនានេះ៕

ដោយ នីកា