សម្ដេចតេជោ ហ៊ុន សែន៖ ដរាបណាគណបក្សប្រជាជនកម្ពុជានៅបន្តដឹកនាំ​រាជរដ្ឋាភិបា​ល​មិនយកពន្ធលើប្រាក់បៀវត្សរ៍អប្បបរមារបស់មន្ត្រីរាជការស៊ីវិល 

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩​ — ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បាន​គូ​ស​ប​ញ្ជា​ក់សារជាថ្មីថា រាជរដ្ឋាភិបាលដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា នឹងមិនយកពន្ធ​លើ​ប្រា​ក់បៀវត្សរ៍សម្រាប់មន្ត្រីរាជការ និងកម្មករ និយោជិត ដែលស្ថិតក្នុងកម្រិតប្រាក់បៀវត្សរ៍​    អ​ប្ប​ប​រមា ជារៀងរហូត ជាមួយនឹងគោលនយោបាយមិនយកពន្ធលើដីកសិកម្មរបស់កសិករ ដែល​បង្ក​បង្កើនផលជាលក្ខណៈគ្រួសារ។ បញ្ហានេះ គណបក្សប្រជាជនបាននិងកំពុង អនុវត្តន៍​តាំងពី​ដើ​ម​រៀ​ង​រហូត មកដល់បច្ចុប្បន្ននេះ ហើយនឹងបន្តអនុវត្តន៍តទៅទៀត ដរាបណាគណ​បក្ស​​ប្រជា​ជន​ក​ម្ពុ​ជា នៅបន្តដឹកនាំរាជរដ្ឋាភិបាល។

ក្នុងពិធីបើកសម័យប្រជុំពេញអង្គរបស់គណៈរដ្ឋមន្រ្តី នាព្រឹកថ្ងៃសុក្រ ១​២​​រោច ខែអស្សុជ ឆ្នាំ​​កុរ ឯកស័ក ព.ស២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩ នៅវិ​មា​ន​ស​​ន្តិភាព សម្ដេច​តេជោ ហ៊ុន សែន បានថ្លែងថា សម្រាប់ឆ្នាំ២០២០ខាងមុខ ចាប់ពីខែមេសាតទៅ ប្រាក់​បៀ​វ​ត្ស​រ៍សរុបអប្បបរមា គ្រោងនឹងឡើងសម្រាប់ មន្ត្រីរាជការស៊ីវិល ដល់ ១.១៧២.​៥០០ រៀល  គ្រូ​ប​ង្រៀន និងគ្រូពេទ្យ ដល់ ១.២៧២.៥០០រៀល នគរ​បា​លជាតិ ពលបាលត្រី ដល់ ១ .២៥​៦.៩​៧​៧​​រៀល យោធិនថ្នាក់ពលទោ ដ​​ល់ ​១.១៨១.៥០០រៀល។ កម្រិតប្រាក់បៀវត្សរ៍ខាង​លើនេះ នឹ​ង​ឡើង​ដល់កម្រិតពិដាន ដែលត្រូវជាប់ពន្ធលើប្រាក់បៀវត្សរ៍ តាមមាត្រា៤៧ថ្មីពីរ នៃច្បាប់សារ​ពើ​ព​ន្ធ។ សម្ដេចតេជោបន្តថា ហេតុដូចនេះ រាជរដ្ឋាភិបាលមានការចាំបាច់ ក្នុងការកែ​សម្រួ​លមា​ត្រា​៤៧ថ្មីពីរ ក្នុងគោលដៅដំឡើងប្រាក់បៀវត្សរ៍អប្បបរមាដែលត្រូវជាប់ ពន្ធ ឱ្យរួចពន្ធពីកាតព្វ​កិ​ច្ច​បង់ពន្ធលើប្រាក់បៀវត្សរ៍បន្តទៀត ដោយដាក់បញ្ចូលទៅក្នុង​សេចក្ដី ព្រាងច្បាប់ ស្ដីពីហិ​រ​ញ្ញ​វត្ថុ​សម្រាប់ការគ្រប់គ្រងឆ្នាំ២០២០។ លើសពីនេះ​ការយកចិត្តទុកដាក់​ដល់មន្ត្រីរាជការ និង​កម្ម​ករ​ និយោជិត ដែលទទួលបានប្រាក់បៀវត្សរ៍អប្បបរមា ឱ្យរួចផុតពី​កាតព្វកិច្ចបង់ពន្ធលើ​ប្រាក់​បៀវ​ត្សរ៍ ក៏នឹងត្រូវធ្វើឡើងជាបន្តបន្ទាប់ ទន្ទឹមនឹងការឡើងប្រាក់​បៀវត្សរ៍​អប្បបរមា និងប្រាក់​ឈ្នួ​ល​អប្បបរមា នៅឆ្នាំក្រោយៗទៀត។

សម្ដេចតេជោបានលើកឡើងថា ដើម្បីឱ្យការធ្វើវិសោធនកម្មជាបន្តបន្ទាប់មាន​ភា​ព​​​ងាយ​ស្រួល ដែលអាចបត់បែនបានទាន់ពេលវេលា ស្របតាមសភាពការណ៍អភិវឌ្ឍន៍​សេដ្ឋកិ​ច្ច​ សង្គម សម្ដេចបានណែនាំឱ្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រៀបចំលើកសំណើ​ធ្វើវិសោធន​កម្មមា​​ត្រា៤៧ថ្មីពីរ នៃច្បាប់ស្ដីពីសារពើពន្ធនេះ ដោយមិនបំភ្លេចនូវប្រាក់បៀវត្សរ៍ជាប់​ពន្ធ​ប្រចាំខែ និ​ងអាត្រាពន្ធតាមថ្នាក់ដូចមុនទៀតទេ។ ជាមួយគ្នានេះ នៅក្នុងសេចក្ដីព្រាងមាត្រាថ្មី នឹងបើកផ្លូវទុកឱ្យរាជ​រ​ដ្ឋា​ភិបាលកំណត់ប្រាក់បៀវត្សរ៍ត្រូវជាប់ពន្ធ និងអត្រាពន្ធ ដោយ​អនុក្រិត្យ តាមសំណើរបស់​រដ្ឋ​ម​ន្ត្រី​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលតាមការគ្រោងពិដាន​នៃពន្ធបៀវ​ត្សរ៍អប្បបរ​មាជា​ប់​ព​ន្ធ នឹងត្រូវដំឡើងពី១.២០០.០០០ រៀល ដល់១.៣០០.០០០​រៀល​សម្រាប់​ឆ្នាំ២០២០៕

ដោយ ជឹម ណារី