គណៈរដ្ឋមន្រ្តីបើកកិច្ចប្រជុំពេញអង្គ ដើម្បីអនុម័តរបៀបវារៈចំនួនបី

AKP ភ្នំពេញ ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩  –គណៈរដ្ឋមន្រ្តីបានបើកសម័ប្រជុំពេញអង្គរបស់ខ្លួន នាព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំ​​កុរ ឯកស័ក ព.ស.២៥៦៣ ត្រូវនឹងថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៩នេះ នៅវិមានស​ន្តិភាពដើ​ម្បី​ពិ​ភា​ក្សា​លើរបៀបវារៈមួយចំនួន ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ របស់សម្តេចអគ្គមហាសេនាបតី តេ​ជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា។

របៀបវារៈដែលត្រូវពិភាក្សា និងអនុម័ត រួមមាន៖ ១- សេចក្តីព្រាងច្បាប់ស្តីពី​ហិរញ្ញវត្ថុ ស​ម្រា​ប់​ការគ្រប់គ្រងឆ្នាំ២០២០។ ២-សេចក្តីព្រាងច្បាប់ស្តីពីការទូទាត់ថវិកាទូទៅ​របស់រដ្ឋ សម្រាប់​ការគ្រប់គ្រងឆ្នាំ២០១៨។ ៣- បញ្ហាផ្សេងៗ សេចក្តីប្រកាសរបស់សម្តេច​អគ្គមហា សេនា​បតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជា ស្តីពីការដាក់ឱ្យអនុវត្ត ន៍ “យុទ្ធសាស្រ្ត​ស្តី​ពី​ការកែទម្រង់ប្រព័ន្ធគ្រប់គ្រងការវិនិយោគសាធារណៈ ២០១៩-២០២៥” និង “យុទ្ធសាស្រ្ត​ស្តី​ពីការគ្រប់គ្រងបំណុលសាធារណៈ ២០១៩-២០២៣”៕

ដោយជឹម ណារី