ឯកឧត្តម ខៀវ កាញារីទ្ធ អញ្ជើញបើកវេទិកាពិគ្រោះយោបល់ស្តីពី វិសោធនកម្មច្បាប់ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥

AKP ភ្នំពេញ ថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បើកវេទិកាពិគ្រោះយោបល់ស្តីពី វិសោធនកម្មច្បាប់​ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥​ដែលវេទិកានេះធ្វើឡើងក្នុងគោលបំណងប្រមូលនូវមតិយោបល់​ផ្សេងៗទាក់ទិននឹង​ការស្នើធ្វើវិសោធនកម្មច្បាប់ ស្តីពីរបបសារព័ត៌មាន ឆ្នាំ១៩៩៥ ដោយមានអ្នកសារព័ត៌មានមកពីគ្រប់មជ្ឈដ្ឋាន និងគ្រប់​និន្នាការ ចូលរួមប្រមាណជាង ៥០នាក់ ក្រោមការរៀបចំឡើងដោយសមាគមកម្ពុជាការពារអ្នកកាសែត (CAPJ) នាព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៩ នៅភ្នំពេញ ។

រូបថត៖ ខឹម សុវណ្ណារ៉ា