ព្រះករុណា ព្រះមហាក្សត្រ ស្តេចយាងទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម នាយករដ្ឋមន្រ្តីជប៉ុន

AKP ភ្នំពេញ ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៩ —

ព្រះករុណា ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា ជាទីគោរពសក្ការៈដ៏ខ្ពង់ខ្ពស់បំផុត ព្រះអង្គសព្វព្រះរាជហឫទ័យស្តេចយាងទទួលជួបព្រះរាជសវនាការជាមួយ ឯកឧត្តម  Abe Shinzo នាយករដ្ឋមន្រ្តីជប៉ុន នារសៀលថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅទីក្រុងតូក្យូ ក្នុងឱកាសស្តេចគង់ប្រថាប់បំពេញព្រះរាជកិច្ចក្នុងប្រទេសជប៉ុន ដើម្បីចូលរួមក្នុងព្រះរាជពិធីរាជាភិសេកគ្រងរាជសម្បត្តិរបស់ព្រះចៅអធិរាជថ្មី នៃប្រទេសជប៉ុន ពីថ្ងៃទី២១ ដល់២៤ ខែតុលា ឆ្នាំ២០១៩។

រូបថត៖ ព្រះបរមរាជវាំង