ឯកឧត្តម ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងបងប្អូនប្រជាពលរដ្ឋខ្មែរ រួមគ្នាដាល់អំបុកត្រៀមអបអរទិវាអកអំបុកខ្មែរ ៩ វិច្ឆិកា

AKP កាណាហ្គាវ៉ា ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ —

ឯកឧត្តម អ៊ុង រចនា ឯកអគ្គរាជទូតកម្ពុជា ប្រចាំប្រទេសជប៉ុន និងបងប្អូនប្រជាជនខ្មែរ ព្រមទាំងពុទ្ធបរិស័ទចំណុះជើងវត្ត បារមីគិរីខេមរាភ្នំបិតាធំ នៅខេត្តកាណាហ្គាវ៉ា ប្រទេសជប៉ុន នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០១៩នេះ បានរួមគ្នាដាល់អំបុក ដើម្បីត្រៀមទិវាអកអំបុកខ្មែរ ថែ ជាតិ សាសនា ព្រះមហាក្សត្រ នាថ្ងៃទី០៩ ខែវិច្ឆិកា ខាងមុខនេះ ក៏ដូចជាដើម្បីចូលរួម ថែរក្សាប្រពៃណីដាល់អំបុករបស់ខ្មែរយើង និងបង្ហាញពីសាមគ្គីភាពរវាង សហគមន៍ខ្មែរ នៅប្រទេសជប៉ុន ។

រូបថត៖ ស្ថានទូតកម្ពុជាប្រចាំប្រទេសជប៉ុន