ឯកឧត្តម រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បិទសិក្ខាសាលាស្តីពី « អភិបាលកិច្ចល្អ នៅក្នុងបរិបទលំហូរព័ត៌មាន នាយុគសម័យបច្ចេកវិទ្យាឌីជីថល »

AKP ភ្នំពេញ ថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ —

ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន អញ្ជើញជាអធិបតី បិទសិក្ខាសាលាស្តីពី « អភិបាលកិច្ចល្អ នៅក្នុងបរិបទលំហូរព័ត៌មាន នាយុគសម័យបច្ចេកវិទ្យាឌីជីថល » និងប្រគល់វិញ្ញាបនបត្រជូនសិក្ខាកាម ដែលជារដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ ក្រសួង-ស្ថាប័នរាជរដ្ឋាភិបាល អភិបាលរងខេត្ត និងមន្ត្រីនាំពាក្យសាលារាជធានី-ខេត្ត និងប្រធានមន្ទីរព័ត៌មានរាជធានី-ខេត្ត ប្រមាណជាង២០០ នាក់ នាល្ងាចថ្ងៃទី២២ ខែតុលា ឆ្នាំ២០១៩ នៅទីស្តីការគណ:រដ្ឋមន្ត្រី (វិមានសន្តិភាព ) ។

រូបថត៖ ខឹម សុវណ្ណារ៉ា