រដ្ឋមន្ត្រីក្រសួងកសិកម្ម៖រាជរដ្ឋាភិបាលកម្ពុជាផ្តល់អាទិភាពចម្បង​ទៅលើវិស័យ​សន្តិសុខ​ស្បៀ​ងនិងអាហារូបត្ថម្ភ

AKP ខេត្តពោធិ៍សាត់ ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៩  — ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួ​ង​ក​សិ​ក​ម្ម រុក្ខាប្រមាញ់ និងនេសាទបានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់អាទិ​ភាព​ចម្បង​ទៅ​​លើវិស័យសន្តិសុខស្បៀង និងអា​ហារូ​ប​ត្ថម្ភ និងចាត់ទុកការវិនិ​យោគ​លើវិ​ស័​យ​នេះ​គឺ​ជា “កម្លាំ​ងពន្លឿន” ក្នុងការជួយ​បង្កើនល្បឿ​នដ​ល់ការសម្រេចបាននូវគោល​ដៅអភិវឌ្ឍន៍​ដោ​យ​​​ចី​រ​ភា​ព និងសុខុមាលភាពរបស់ប្រជាជន ជួយអភិវឌ្ឍន៍មូលធនមនុស្សនិងសេដ្ឋកិច្ចជាតិ។

ថ្លែងក្នុងទិវាស្បៀងអាហារពិភពលោក ក្រោមប្រធានបទ “យើងរួម​គ្នាលើ​ក​ក​ម្ព​ស់​អា​ហា​រសុវត្ថិភាព និងអាហារូបត្ថម្ភ ដើម្បីកាត់បន្ថយភាពអត់ ឃ្លានឱ្យ​ដល់កម្រិត​សូន្យស​ម្រាប់​អ​នា​​គតរបស់យើង” ដែលពិធីនេះប្រារព្វក្នុងបរិវេណវត្តមុន្នីឧត្តម នៅភូមិជ្រែង ឃុំស្វាយលួង ស្រុកក​ណ្តៀងខេត្តពោធិ៍សាត់នៅថ្ងៃសៅរ៍ ៦រោច ខែអស្សុជ ឆ្នាំកុរ ឯកស័ក ព.ស. ២៥៦៣ ត្រូវនឹងថ្ងៃទី១៩ ខែតុលា ឆ្នាំ ២០១៩ ឯកឧត្តម វេង សាខុន បានឱ្យដឹងថា រាជរដ្ឋាភិបា​ល​បា​ន​រៀ​បចំយុទ្ធសាស្ត្រជាតិស្តីពីសន្តិ សុខស្បៀង និងអាហារូបត្ថម្ភ ២០១៩-២០២៣ ដែល​យុ​ទ្ធ​សា​ស្រ្តជាតិនេះមានគោលដៅធ្វើយ៉ាងណានៅឆ្នាំ២០២៣ ត្រូវកាត់បន្ថយផល​ប៉ះពាល់​នៃកង្វះ​អា​ហា​​រូបត្ថម្ភ អត្រានៃភាពក្រេសក្រិនរបស់កុមារ និងអត្រានៃភាពស្គមស្គាំង តាមការរំពឹងទុកដែ​ល​​​យុទ្ធសាស្រ្តនោះរួមមាន លើកកម្ពស់សន្តិសុខស្បៀង និងអាហារូបត្ថម្ភ តាមរយៈក​សិដ្ឋា​ន​គ្រួ​សារខ្នាតតូច និងសហគមន៍ (កសិកម្ម នេសាទ និងព្រៃឈើ) ការគ្រប់គ្រងគ្រោះមហន្តរាយ ការបន្សាំនូវបម្រែបម្រួលអាកាសធាតុ លើកកម្ពស់ប្រព័ន្ធផលិតកម្ម ពិពិធកម្ម និងកសិ-ធុរកិច្ច។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្តទៀតថា ដើម្បីឱ្យ​គោលដៅនៃការលុបបំបាត់ភាពអ​ត់ឃ្លាននៅ​ឆ្នាំ២០ ៣០សម្រេចទៅបានចាំបាច់ត្រូវធ្វើការអភិវឌ្ឍន៍ប្រកបដោយ​និរន្តភាព​គឺធា​នាស​ន្តិ​សុ​ខ​ស្បៀ​​ងធើ្វឱ្យប្រសើរឡើងអាហារូបត្ថម្ភ ជំរុញអភិវឌ្ឍវិស័យកសិកម្ម អនុលោម​ទៅតា​មផែ​ន​កា​រ​ស​កម្មភាពជាតិ ២០១៦-២០២៥ ស្តីពីគំនិតផ្តួចផ្តើមសម្រាប់កាត់បន្ថយ​ភាពអត់ឃ្លា​នឱ្យដ​ល់ក​ម្រិ​តសូន្យនៅកម្ពុជាតាមគោលដៅរំពឹងទុក។

ឯកឧត្តមរដ្ឋមន្ត្រីបានបន្ថែមថា ទាក់ទងនឹងគោលដៅនេះក្រសួងបានខិតខំប្រឹ​ងប្រែ​ង​យ៉ា​​ងសកម្មក្នុងការអនុវត្តភារកិច្ចរបស់ខ្លួនដើម្បី​ឆ្លើយតបទៅនឹងគោលនយោបាយ​យុទ្ធសា​ស្ត្រ​ច​​តុ​​កោណដំណាក់កាលទី៤ ផ្តោតលើ “កំណើន ការងារ សមធម៌ និងប្រសិទ្ធភាព” ដែ​លផ្ត​ល់​អា​ទិភាពឱ្យវិស័យកសិកម្មដើរតួនាទី លើក កម្ពស់ផលិតភាព ពិពិធភាវូបនីយកម្ម ពាណិ​ជ្ជូប​នីយ​កម្មកសិកម្ម ការលើកកម្ពស់ការចិញ្ចឹមសត្វ វារីវប្បកម្ម និងការគ្រប់គ្រងធន​ធានធ​ម្មជា​តិ​ប្រ​​កបដោយនិរន្តភាព ដែលជាមូលដ្ឋានគ្រឹះក្នុងការ កាត់បន្ថយភាពក្រីក្រ ធានាតុល្យភាព និង​រួ​មចំណែកកាត់បន្ថយគម្លាតរវាងទីក្រុង និងជនបទ។

ឯកឧត្តមរដ្ឋមន្រ្តីបានរំឭកជូននូវប្រសាសន៍របស់សម្តេចតេជោថា “ដំណោះស្រាយ​ពា​ក់​ព័​​​ន្ធនឹងសន្តិសុខស្បៀង និងអាហារូបត្ថម្ភ មិនត្រឹមតែជាការឆ្លើយតបទៅនឹងគោលនយោ​បា​យ​ជា​​អាទិភាពរបស់រាជរដ្ឋាភិបាល ដែលបានដាក់ចេញកន្លងមកប៉ុណ្ណោះទេ ប៉ុន្តែថែម ទាំងបា​ន​រួ​ម​ចំណែកយ៉ាងសំខាន់ក្នុងការកាត់បន្ថយភាពក្រីក្រ ការដោះស្រាយនូវទុក្ខលំបាក ការ​លើ​ក​ស្ទួ​យ​កម្រិតជីវភាព និងការលើកកម្ពស់សុខុមាលភាពទៀតផង” ហើយរាជរដ្ឋា​ភិបា​លបាន​ប្តេជ្ញា​មិនឱ្យប្រជាពលរដ្ឋណាម្នាក់ស្លាប់ដោយភាពអត់ឃ្លាននោះឡើយ។

ឆ្លើយតបទៅនឹងអនុសាសន៍ដ៏ប្រពៃនេះ និងដើម្បីអបអរសាទរទិវាស្បៀងអា​ហារពិ​ភ​ព​លោ​​កឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្រ្តីបានផ្តល់អនុសាសន៍សំខាន់ៗសម្រាប់ទុកជា​ទុនពុទ្ធិដើ​ម្បីជា​មូ​​​លដ្ឋាន​គ្រឹះ​ស​ម្រាប់ធ្វើការដោះ ស្រាយនូវរាល់ចំណង​បញ្ហាដែលជាឧបសគ្គចំ​បងក្នុងការអ​ភិវ​ឌ្ឍ​គោលនយោបាយ និងផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក៏ដូចជារបស់ក្រសួងក្នុ​ង​ទិសដៅដ៏មុខស្រួចគឺធ្វើយ៉ាងណាឱ្យប្រធានបទ “យើងរួមគ្នាលើកកម្ពស់អាហារសុវត្ថិភាព និង​អា​​​ហារូបត្ថម្ភ ដើម្បីកា​ត់បន្ថយភាពអត់ឃ្លានឱ្យដល់កម្រិតសូន្យសម្រាប់អនាគតរបស់យើង” ស​ម្រេ​ចទទួលបានជោគជ័យតាមការរំពឹងទុក។

លោក Alexandre HUYNH តំណាងអង្គការស្បៀងនិងកសិកម្ម​នៃសហប្រជា​ជាតិប្រ​ជា​ជា​តិ (FAO) បានថ្លែងថា ការលុបបំបាត់ភាពអត់ឃ្លានគឺជាអាទិភាពចំបងបំផុតរបស់អង្គការ FAO ហើយក៏ទាមទារឱ្យគ្រប់តួអង្គពាក់ព័ន្ធរួមមានអ្នកផលិត អ្នកបរិភោគ រដ្ឋាភិបាល វិស័យ​ឯ​ក​​ជន និងស្ថាប័នស្រាវជ្រាវ បង្កើនសកម្មភាពប្រកបដោយនិរនត្តរភាព ក្នុងន័យចូលរួមស​ហ​ការក្នុងភាពជាដៃគូដែលជាគន្លឹះសំខាន់បំផុតដើម្បីធ្វើយ៉ាងណាឱ្យប្រធានបទខាងលើទទួលបានជោគជ័យ។
លោក Alexandre HUYNH សង្កត់ធ្ងន់ថា អង្គការ FAO នឹងបន្តគាំទ្រ​រាល់ស​កម្ម​ភា​ព​ដើ​ម្បី​រួមចំណែកធ្វើឱ្យអាហារមានសុវត្ថិភាព និងអាហារូបត្ថម្ភសម្រាប់មនុស្សលោកនៅគ្រ​ប់ប​ណ្តា​​ប្រទេសជាសមាជិក រួមទាំងកម្ពុជាផងដែរ។

បើតាម ឯកឧត្តម វេង សាខុន រដ្ឋមន្រ្តី ក្រសួ​ង​ក​សិ​ក​ម្ម រុក្ខាប្រមាញ់ និងនេសា​ទបាន​ឱ្យ​ដឹ​ងថា ប្រជាជនជាង១៥០ ប្រទេសនៅលើពិភពលោ​កបានរៀបចំទិវានេះឡើងគឺមានគោ​ល​បំ​​ណងលើកកម្ពស់ការយល់ដឹង និងសកម្មភាពជាសាកលសម្រាប់អ្នក​ដែលទទួលរ​ងគ្រោះ​ដោ​យ​​​​​ការអត់ឃ្លាន ធានាឱ្យបាននូវសន្តិសុខស្បៀង និងរបបអាហារដែលមាន​ជីវជាតិគ្រ​ប់គ្រា​ន់​ស​​ម្រា​ប់មនុស្សលោក។ នៅទូទាំងពិភពលោកមានប្រជាជនជាង ៨២០លាននាក់ កង្វះអា​ហា​រូ​ប​ត្ថ​​ម្ភជំងឺរ៉ាំរ៉ៃ ដែលក្នុងនោះ ៦០ភាគរយគឺជាស្រ្តី និងកុមារ ដែលមានអាយុក្រោម ៥ឆ្នាំ ជិត ៥​លា​​ន​នា​​​ក់​បានស្លាប់ដោយសារតែបញ្ហាកង្វះអាហារូបត្ថម្ភជារៀងរាល់ថ្ងៃ និងរាប់លាននាក់ទៀ​ត​កំ​​ពុ​ង​​តែ​​ប្រឈមនឹងការស្រេកឃ្លានអាហារ៕

ដោយ គង់ សិរីរ័ត្ន